កញ្ញាភឹម ស្រីណូ ជាបេក្ខារីកំពុងប្រកួតនៅក្នុងកម្មវិធី
Miss Grand Cambodia 2023 តំណាងក្រុងភ្នំពេញ។ នាងជាកូនខ្មែរកាត់ថៃ ដែលមានឪពុកជាជនជាតិថៃ។ ស្រីណូ ដូចជាម្ចាស់ការឡើងៗក្នុងការឡើងប្រកួត។ ពេលនេះ ការធ្វើខ្លួនរបស់នាងសាហាវណាស់ ទាក់ទាញគេឯង។ នេះជាឱកាស៣ដងហើយ ដែលភឹម ស្រីណូ ចូលមកកាន់វេទិកា MGC2023។

ស្រីណូ ហាក់ទទួលបានការចាប់ អារម្មណ៍ខ្លាំងនៅលើ បណ្តាញសង្គម ដោយតាំងពីនាង ប្រកាសខ្លួន ចូលប្រកួតម្តងទៀត។ ស្រីណូពិតជាមានចិត្តតស៊ូ លើផ្នែកវិស័យបវរកញ្ញា ដោយយ៉ាងណា នាងមិនបោះបង់បើទោះ ហែលឆ្លងការងារនេះ ម្តងហើយម្តងទៀត។ ឆ្នាំនេះស្រីណូ ហាក់ប្រុងប្រៀបជាខ្លាំងដោយសារ បានបង្វឹកខ្លួនមុន ជួលគ្រូមកបង្ហាត់ ដើរម៉ូដ និងរៀនសូត្រច្រើនពីតិចនិច ក្នុងការប្រកួតយ៉ាងណាអោយមើលទៅ មានភាពលេចធ្លោ។

យ៉ាងណាហ្វេនៗជាច្រើន កំពុងតាមដាន បេក្ខភាព ដែលជា នារី ដ៏ស្រស់សោភា ហើយត្រូវបានកត់សម្គាល់ថា មានការទាក់ទាញច្រើន អំពី ការឡើងឆាកនឹងប្រទាញគ្នា ដណ្តើមប្រជាប្រិយភាព។នោះ គឹកញ្ញា អុិន លក្ខិណា កញ្ញា ភឹម ស្រីណូ និងកញ្ញា កុយ អេណា។ អ្នកទាំង៣ ត្រូវបានគេដៅថា អាចមានវាសនាឡើង ប្រកួតដល់វគ្គ ចុងក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here