តារាចម្រៀង សំឡេងពិរោះ ម្នាក់ដែរ ប្រចាំផលិតកម្មហង្សមាស សួស វីហ្សាបានបង្ហាញតម្រុយថា មិនបង្អាក់ដំណើរយកកូននោះឡើយ បើមានទៀតនាងនិងរក្សាទុក។ ជាពិសេសកូនៗ របស់នាង ត្រូវតែខិតខំអោយបានរៀនសូត្រមានចំណេះ ហើយបើមានដុងសិល្បៈទៀតនោះ គឺនាងកាន់តែជម្រុញទៅមុខ។

សួស វីហ្សា លើកឡើងថា ដំបូង ចង់បានកូនភ្លោះ បន្ថែមទៀត តែសិក្សាទៅឃើញថា មានការលំបាកច្រើន ក្នុងការមើលថែរ។ ដូចនេះហើយទើប ស្វាមីនាង និយាយថា យកតាមធម្មតា បើអាចកុំអោយពិបាក។ នាងថាកូនលើកក្រោយនេះស្រីក៏បាន ប្រុសក៏បានអោយតែមាន ខិតខំរក្សាមើលអោយល្អ។ លើសពីនេះទៀត នាងក៏ ចង់អោយកូនរៀនបានចេះដឹង ជ្រៅជ្រះ អោយរៀនភាសា បានចេះហោចណាស់២ភាសា។ បើចូលចិត្តសិល្បៈ រិតតែជម្រុញ ជួយបង្រៀនអោយដិតដល់ ។ សិល្បៈពិតជាសំខាន់សម្រាប់នាង បានកិត្តិយសគ្រួសារផង កិត្តិយសជាតិផង។ ដូចនេះមិនហាមឃាត់ទេ បើកូនចូលចិត្តសិល្បៈ គឺលើកទឹកចិត្តបន្ថែមទៀត ។

LEAVE A REPLY

Please enter your comment!
Please enter your name here