កាលពីព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៣ លោក ដប់គត់ ឬ A 10 បានបើកវគ្គបណ្ដុះបណ្ដាលបង្ហាញពីផលប៉ះពាល់ចំពោះសុខភាពមួយ ដោយមានអ្នកជម្ងឺ និង អ្នកមានបញ្ហាសុខភាពប្រមាណជិត១០០នាក់ចូលរួម។ វគ្គបណ្ដាលនេះ លោកបានអញ្ជើញវាគ្មិនដែលយល់ដឹងពីបញ្ហាសុខភាពជាច្រើនមកពន្យល់អ្នកស្ដាប់ ដោយក្នុងពិធីនេះ គឺបានពញាក់អារម្មណ៍អ្នកចូលរួមអោយបានដឹងជាច្រើន ថាទម្លាប់អ្វីខ្លះ ការទទួលទានអ្វីខ្លះ ដែលបង្កអោយប៉ះពាល់។ វាគ្មិន និងអ្នកធ្វើបទបង្ហាញសុទ្ធតែលើកឡើងពីការរស់នៅបែបនេះ ការទទួលទានបែបមិច ដើម្បីអោយអាយុវែង ខណៈដែលវគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់នូវគុណប្រយោជន៍ជាច្រើន ចំពោះអ្នកប្រឈមនឹងបញ្ហាសុខភាព ជាពិសេសអ្នកប្រឈមកើតជម្ងឺក្រពះ ទឹកនោមផ្អែម និង មហារីកជាដើម។ សិក្ខាសាលានេះ លោក A10 បានលើកឡើងថា មានបំណងតែមួយគត់ គឺពន្យល់អោយបងប្អូនចូលយល់ដឹងពីបញ្ហាបង្ការ និង ថែរក្សាសុខភាព ហើយមានតែរបបអាហារ និង ទម្លាប់ប្រចាំថ្ងៃប៉ុណ្ណោះ ដែលអាចអោយមនុស្សមានសុខភាពល្អ និង អាយុវែង។ លោកក៏គម្រោងនឹងរៀបចំកម្មវិធីនេះ អោយបានញឹកញាប់ផងដែរ ដើម្បីជាប្រយោជន៍ចំពោះអ្នកចូលរួម និង អ្នកចង់ដឹងពីបញ្ហាសុខភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here