កាលពីល្ងាចថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2023 មុននេះក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទូរស័ព្ទ និង គ្រឿងអេឡិចត្រូនិចម៉ាកល្បីយីហោ PZX Cambodia បានធ្វើពិធីចាប់រង្វាន់ធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជន និង ម្ចាស់ដេប៉ូទូទាំងខេត្តក្រុងរបស់ខ្លួនយ៉ាងកក្រើកក្នុងនោះរង្វាន់ធំជាងគេគឺ រថយន្តម៉ាក Toyota Raize សេរីថ្មីចុងក្រោយគេបងអស់ចំនួន1គ្រឿង, ម៉ូតូ Honda Scoopy ឆ្នាំ2023ចំនួន3គ្រឿង, ទូរស័ព្ទដៃម៉ាក IPhone14 pro max ចំនួន2គ្រឿង , ទូរទស្សន៍ Smart TV ខ្នាតធំ ព្រមទាំង ម៉ាស៊ីនបោកខោអាវ ឆ្នាំងកម្ដៅអគ្គីសនី កង្ហារ និង រង្វាន់ជាវត្តុអនុស្សាវរីយ៍ជាច្រើនទៀត សរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារគួរឱ្យស្ញើចសរសើរ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅក្នុង បរិវេណមជ្ឈមណ្ឌល OCIC រាជធានីភ្នំពេញ។

រង្វាន់ធំៗជាច្រើនត្រូវបានគេសង្កេតឃើញថា ពុំមានការចាប់ជូនដោយផ្ទាល់ពីសំណាក់ម្ចាស់ក្រុមហ៊ុន ឬ សាច់ញាតិនោះឡើយ ដោយសន្លឹកឆ្នោតនៅក្នុងហឹបមានការចាប់ផ្សងសំណាងដោយតារាកិត្តិយសដែលបានអញ្ជើញចូលរួម ពិសេសនោះគឺរង្វាន់ធំៗដូចជាទូរស័ព្ធដៃ ម៉ូតូ និង រង្វាន់ធំរថយន្ត ត្រូវាបានផ្ដល់អាទិភាពជូនទៅដល់ម្ចាស់ដេប៉ូ និង អតិថិជនរបស់ PZX ដែលបានចូលរួមឱ្យធ្វើជាអ្នកចាប់សន្លឹកឆ្នោតផ្ដល់ជូន ដែលអាចសបញ្ជាក់ថា រង្វាន់ធំៗទំាងអស់ដែលក្រុមហ៊ុនបានចែកជូន គឺជាការពិត និង ពុំមែនជាការរៀបចំ ឬ ផ្ដល់ជូនតែគ្នាឯងនោះទេ។

លោក Heang Sopheak អគ្គនាយកក្រុមហ៊ុន PZX Cambodia បានមានប្រសាន៍ថា លោកធ្វើកម្មវិធីនេះឡើងគឺដើម្បីអបអរនូវជោគជ័យដែលក្រុមហ៊ុនរបស់លោកមានសន្ទុះនៃការគាំទ្រនៅលើទីផ្សាមានការកើនឡើង ក៏ដូចជាដើម្បីលើកទឹកចិត្តដល់ម្ចាស់ដេប៉ូតាមខេត្តក្រុងនីមួយៗដែលខិតខំប្រឹងប្រែងលក់ និង ប្រម៉ូតទីផ្សាគ្រប់ផលិតផលរបស់ក្រុមហ៊ុន ពិសេសដើម្បីឱ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាប់គ្រប់ផលិតផលរបស់ PZX។ លោកក៏អរគុណដល់ Mr. Sun Zhanggen អគ្គនាយកក្រុមហ៊ុន ឈ៉ីល៉ំាង គ្រុប ( Qiliang Group ) មកពីប្រទេសចិន ដែលបានផ្ដលកិត្តិយស និង ពេលវេលាដ៏មានតម្លៃចូលរួមជាកិត្តិយសនៅក្នុងកម្មវិធី ក៏ដូចជាធ្វើការផ្ដល់នូវរង្វាន់ជូនដល់អ្នកមានសំណាងទទួលបានរង្វាន់រថយន្តផងដែរ។

ក្រៅពីប្រគល់រង្វាន់ជូនដល់អ្នកឈ្នះ នៅក្នុងកម្មវិធីក៏មានការប្រគុំតន្ត្រីក្រោមវត្តមានតារាកិត្តិយសល្បីៗរួមមាន កញ្ញា យូរី លោក ឆាយ វីរៈយុទ្ធ ដែលជា BA ប្រចាំឱ្យក្រុមហ៊ុន និង កញ្ញា បាន មុន្នីល័ក្ខ មកច្រៀងបំពេរអារម្មណ៍ រាំច្រៀងសប្បាយបង្កើតបរិយាកាសរីករាយ មិនតែប៉ុណ្នោះក៏មានការសម្ដែងក្បាច់គុណល្បុក្កតោដ៏អស្ចារ្យ ញ៉ំាងឱ្យកម្មវិធីកាន់តែមានភាពពិសេសអស្ចារ្យថែមមួយកម្រិត ព្រមទាំងពិសារអាហារសាមគ្គីពេលល្ងាចជួបជុំបុគ្គលិក ក៏ដូចជាអបអរចំពោះម្ចាស់សន្លឹកឆ្នោតដែលមានសំណាងទទួលបាននូវរង្វាន់ធំៗមិនចាញ់គ្នា ក៏ដូចជាអបអរនូវជោគជ័យដែលក្រុមហ៊ុន PZX ទទួលបានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើនឡើងៗនៅលើទីផ្សា។

LEAVE A REPLY

Please enter your comment!
Please enter your name here