បន្ទាប់ពីជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ Fashion ដ៏កក្រើកកាលពីថ្ងៃទី២៨ ឧសភា នៅក្នុងពេលនេះ Oliva Kong ដែលជាអ្នកឌីហ្សាញ និងជាគ្រូបង្ហាត់ដើរម៉ូដល្បីឈ្មោះ ត្រូវបានប្រទេសវៀតណាម អញ្ជើញអោយដឹកនាំសិស្ស និង បង្ហាញម៉ូដដោយខ្លួនឯង ក្នុងព្រឹត្តិការណ៍ដ៏ធំមួយតែម្ដង ដែលគ្រោងធ្វើនាពេលខាងមុខ នៅក្នុងប្រទេសនោះ។ យោងតាមការបង្ហោះ គឺលោកត្រូវបានព្រឹត្តិការណ៍ Vietnam International Junior Fashion Week អញ្ជើញអោយបង្ហាញខ្លួន ដោយលោក ក៏នឹកដឹកនាំតួ យកទៅបង្ហាញម៉ូដនៅក្នុងកម្មវិធីនោះផងដែរ។ នេះជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ដែលមានបណ្ដាប្រទេសចូលរួមកុះករ ហើយតាមគម្រោងក្រៅនាំយកតារាខ្មែរ យកទៅដើរម៉ូដក្នុងនាមជាម៉ូដែលរបស់កម្ពុជា លោក Oliva Kong ក៏ត្រៀមម៉ូដពិសេសៗ ធ្វើអោយអន្តរជាតិភ្ញាក់ផ្អើលផងដែរ នៅក្នុងកម្មវិធីដែលគ្រោងធ្វើនៅសារមន្ទីរហាណូយ នាថ្ងៃទី ៥ និង ទី៦ ខែសីហា ឆ្នាំ២០២៣នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here