នៅទីបំផុតខ្សែភាពយន្តខ្នាតធំរឿង”ពពិលខ្មៅ” បានប្រកាសដាក់បញ្ចាំងជាផ្លូវការហើយ ដោយភាពយន្តនេះ នឹងដាក់លក់សំបុត្រចាប់ពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៣ នៅគ្រប់រោងកុន។ អ្វីដែលគេចាប់អារម្មណ៍គឺភាពយន្តនេះ គឺបានរំលេចតួអង្គបរទេស ជាច្រើនអង្គ ដែលកាន់តែបង្ហាញពីការរីកចំរើនរបស់ភាពយន្តខ្មែរ ដែលមានលទ្ធភាពយកតួបរទេស មករួមសម្ដែង ខណៈដែលស្នាដៃនេះ ក៏បានសម្រិតសម្រាំងការផលិត ដែលគុណភាពរឿង គឺស្ទើរតែប្រហាក់ប្រហែលនឹងភាពយន្តបរទេស ដែលមានស្ដង់ដារ។


លោក សែម វិសាល ជាផលិតករ និង ជាអ្នកនិពន្ធ បានលើកឡើងថា ភាពយន្តនេះ គឺជាស្នាដៃទី២ហើយ ដែលផលិតកម្ម Wonderfilm បាបបញ្ចេញសម្រាប់ឆ្នាំ២០២៣នេះ។ ភាពយន្តនេះ គឺបានឆ្លុះបញ្ចាំងពីប្រពៃណីខ្មែរ ដែលតែងតែយកពពិលមកបង្វិល ដើម្បីសេចក្ដីផ្លូវចិត្ត តែត្រូវបានគេធ្វើមន្តខ្មៅ នៅថ្ងៃពិធី ហើយបណ្ដាលអោយពពិល ដែលធ្លាប់តែផ្ដល់សិរីសួស្ដី ប្រែក្លាយជាអពមង្គលចំពោះគ្រួសារមួយវិញ។

ក្រៅពីបង្ហាញនូវជំនឿ និង ភាពភ័យរន្ធត់ នៅក្នុងផ្ទៃរឿង ភាពយន្តនេះ ក៏បង្កប់នូវខ្លឹមសារអប់រំជាច្រើនផងដែរ។ លោក សែម វិសាល ថា ភាពយន្តនេះ កំពុងតែបោះជំហានទៅរកទីផ្សារក្រៅប្រទេស ទើបស្នាដៃបានបោះទុនអស់ច្រើន ក្នុងការបង្កើនគុណភាព និង ដាក់តួសម្ដែងជាជនបរទេសជាច្រើនក្នុងផ្ទៃរឿង។ ហើយមួយរឿងនេះ ក៏ជួបឧបសគ្គច្រើនផងដែរ ក្នុងការផលិត តែលោករំពឹងថា នឹងមានការគាំទ្រខ្លាំង នៅពេលដាក់បញ្ចាំង ខណៈដែលភាពយន្តរឿង “កំណើតអរូប” ដែលបានដាក់លក់សំបុត្រនោះ ក៏បានជោគជ័យរួចទៅដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here