កាលពីថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 2023 មុននេះ ក្រុមហ៊ុនសម្រស់ធម្មជាតិ បានធ្វើការចែកកាដូរយ៉ាងច្រើនសន្ធឹកដែលត្រូវបានអ្នកនាង ស្រីអូន ប្រកាសថា កាដូចែកមានរហូតដល់ទៅ1ម៉ឺនកញ្ចប់ ហើយក្នុងមួយកញ្ចប់ៗគឺមានតម្លៃរហូតដល់ជាង 30$។ អ្វីដែលកាន់តែពិសេាជាងនេះទៅទៀតនោះគឺព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនមែនចែកជូនតែ1ថ្ងៃនោះទេ គឺមានរហូតដល់ទៅ 3ថ្ងៃ គិតចាប់ពីថ្ងៃទី 16»17 ដល់ 18 មិថុនា នេះតែម្ដង ដែលការចែកកាដូនេះគឺធ្វើឡើងនៅក្នុងបរិវេនផ្សារទំនើបK-Mall ផ្លូវវ៉េងស្រេង ផ្ទាល់តែម្ដង ដោយអ្នកនាងបញ្ជាក់ថា មកម្នាក់បានកាដូម្នាក់ មកពីរនាក់បានកាដូពីរនាក់ មកដប់នាក់ក៏បានទាំងដប់អ្នកដូចគ្នា។
ក្រៅអំពីការចែកកាដូជូនដល់អតិថិជន ក៏ដូចជាភ្ញៀវដែលទៅចូលរួមដើរកំសាន្តនៅក្នុងផ្សារ ក៏មានការាម្ដែងនូវក្បាច់គុណល្បុក្កតោផ្ទាល់ពីសំណាក់អ្នកនាងស្រីអូន ក៏ដូចជាមានវត្តមានតារាកិត្តិយស និង តារាចម្រៀងជាច្រើនរូបផ្សេងៗមកសម្ដែងទស្សនីយភាពសិល្បៈ ញ៉ំាងឱ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយថែមមួយកម្រិត។