ក្នុងពិព័រណ៌ទ្រង់ទ្រាយធំ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៣ នៅឌឹព្រីមៀរសែនសុខ អ្នកនាង ភី រ៉ាន់យ៉ា អគ្គនាយិកាក្រុមហ៊ុន Rothaya ក៏បានធ្វើពិធីកាត់ខ្សែបូរ និង ប្រកាសតែងតាំង កញ្ញា Bobby Stella ជា BA ផងដែរ។ នេះគឺជាប្រកាសអោយស្គាល់ពីតំណាងផ្ដាច់មុខរបស់ផលិតផលសក់ដ៏ល្បីរបស់ក្រុមហ៊ុនមួយនេះ ដែលលើទីផ្សារគឺមានការគាំទ្រ ស្ទើរគ្រប់វណ្ណៈ រួចទៅហើយ។

អ្នកនាង ភី រ៉ាន់យ៉ា បញ្ជាក់ថា ការតែងតាំង BA នៅក្នុងពេលនេះ នឹងកាន់តែធ្វើអោយផលិតផលថែរក្សាសក់របស់អ្នកនាង កាន់តែមានទីផ្សារ និង មានការទទួលស្គាល់ខ្លាំងឡើង។ អ្នកនាង ក៏មានគម្រោងនឹងជ្រើសតារាផ្សេងទៀត ដើម្បីអោយក្លាយជា BA ដូចគ្នា សម្រាប់ផលិតផលផ្សេងទៀតផងដែរ ដោយសារតែក្រុមហ៊ុនរបស់អ្នកនាង ក៏មានច្រើនផលិតផល ហើយសុទ្ធតែជាផលិតផលដែលមានគុណភាព និង មានទីផ្សារ ចាប់តាំងពីដំណើរលក់។ អ្នកនាង ក៏ចាត់ទុកថា នេះគឺជាជំហានជោគជ័យថ្មីមួយ សម្រាប់ការប្រជែងនៅលើទីផ្សារផងដែរ ដើម្បីបង្ហាញអោយឃើញកាន់តែច្បាស់ថា ក្រុមហ៊ុនអ្នកនាង មានគុណភាពទទួលស្គាល់ត្រឹមត្រូវ នៅក្នុងវិស័យគ្រឿងសម្អាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here