កាលពីថ្ងៃទី១៧ មិថុនា ពិព័រណ៌ទ្រង់ទ្រាយធំមួយ បានបើកដំណើរការយ៉ាងអធឹកអធម ដោយពិព័រណ៌នេះ នឹងបញ្ចប់នៅល្ងាចថ្ងៃទី១៨ មិថុនា នេះ ជាមួយនឹងប្រម៉ូសិនពិសេសពីគ្រប់បណ្ដាក្រុមហ៊ុន ទាំងក្នុង និង ក្រៅស្រុក មិនធ្លាប់មាន។ នេះជាព្រឹត្តិការណ៍ពិព័រណ៍ Mid Year Mega Sale ដែលនឹងធ្វើឡើង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី 17.18 មិថុនា 2023 ខណៈដែលពិព័រណ៌នេះ បានសន្ធឹងរហូតដល់បីអគារ E F G ច្របាច់បញ្ចូលគ្នា និង ត្រូវបានធ្វើឡើង នៅ ដឹប្រ៊ីមៀរសែនសុខ ទល់មុខ អុីអន2 !! 🎉🎉។ តារាល្បីៗ និង ផលិតផលល្អៗ លក់បញ្ចុះតម្លៃ ត្រូវបានគេឃើញប្រមូលផ្ដុំមិនធ្លាប់មាន ពោលគឺស្ទើរគ្រប់ប្រភេទនៃអាជីវកម្ម។
កម្មវិធីនេះ ចូលរួមដោយសេរី 😁😁 ដោយពេញមួយថ្ងៃទី១៨ មិថុនា នេះ មានការរំពឹងថា នឹងកាន់តែអ្នកទៅទស្សនាកកកុញ ខណៈដែលថ្ងៃចុងក្រោយនេះ ក៏មានវត្តមាន លោក លីម តិចម៉េង ទៅច្រៀងកំដរផងដែរ។ សម្រាប់អ្នកមិនទាន់ទៅទស្សនា កុំបណ្ដោយឲ្យឱកាសដ៏អស្ចារ្យមួយនេះកន្លងផុតព្រោះឆ្នាំ នេះ 360 អុីវុិន នាំយកកម្មវិធីសប្បាយៗ និង ទ្រង់ទ្រាយធំបែបនេះ តែមួយឆ្នាំម្ដងប៉ុណ្ណោះ សម្រាប់ការប្រមូលផ្ដុំផលិតផលចម្រុះប្រភេទបែបនេះ។
ខាងក្រោមនេះជារូបភាពខ្លះៗ ក្នុងទិដ្ឋភាពពិព័រណ៌ក្នុងថ្ងៃទី១៖