នារសៀលថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2023 ដែលត្រូវជាថ្ងៃទី3 និង ជាថ្ងៃបង្ហើយនៃព្រឹត្តិការណ៍ Mega Sale អបអរខួបគម្រប់7ឆ្នាំរបស់នេះក្រុមហ៊ុន សម្រស់ធម្មជាតិ នៅតែបន្តចែកកាដូ និង ផ្ដល់ជូននូវ Big Promotions ពិសេសជាលើកទីមួយពុំធ្លាប់មានពីមុនមកជូនទៅដល់អតិថិជនរហូតត្រឹមម៉ោង10យប់នេះបន្តទៀតតែប៉ុណ្ណោះ។
ឃើញថាសន្ទុះនៃការគាំទ្រក៏ដូចជាការចូលរួមទស្សនា និង មកទទួលកាដូឈុតសុខភាព និង សម្រករាង គឺមានចំនួនច្រើនលើសលប់ លើសពីចំនួនកំណត់ ដែលអ្នកនាង ស្រីអូន បានប្រកាស់ថាចែក1 ម៉ឺនកញ្ចប់ ប៉ុន្តែជាក់ស្ដែង ដោយឃើញការគាំទ្រមានចំនួនច្រើនលើសលប់ទើបអ្នកនាងាម្រេចចិត្តចែកបន្តរហូតទាល់តែអស់ពីស្តុកស្មើរនឹងចំនួនលើសពី1ម៉ឺនកញ្ចប់ដែលអ្នកនាងបានគ្រោងទុក។
នៅក្នុងថ្ងៃបង្ហើយនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ ក៏មានការច្រៀងរាំពីសំណាក់តារាល្បីៗមកពីផលិតកម្ម រាម និង លោក ថុល សុភិទិ ក៏ដូចជាមានការចូលរួមលេងហ្គេមឈ្នះរង្វាន់សប្បាយៗផ្ទាល់ៗជាមួយអ្នកនាង ស្រីអូន អបដោយក្បាច់គុណល្បុក្កតោ ក្រោមការសាទរពីសំណាក់អ្នកចូលរួមយ៉ាងច្រើនកកកុញពេញផ្សារទំនើប K- Mall ញ៉ំាងឱ្យកម្មវិធីកាន់តែអស្ចារ្យ និង បញ្ចប់ទៅដោយរលូនជាមួយភាពរីករាយ និង ការចងចាំមួយដ៏កម្រមិនអាចបំភ្លេចបាន។