កាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ តារាអនឡាញដ៏ល្បីគឺ អ្នកនាង Pich Pich Shop ដែលជាម្ចាស់ហាងលក់ម៉ូតូ ប្រាក់សម្បត្តិ បានធ្វើពិធីក្រុងពាលី និង ឡើងគេហដ្ឋានយ៉ាងអធឹកអធម ដែលភូមិគ្រឹះរបស់អ្នកនាង ត្រូវគេដឹងថា មានតម្លៃរហូតដល់ជាង១លានដុល្លារ សរុបទាំងដេគ័រ។ នៅក្នុងពិធីនោះ ក៏មានភ្ញៀវកិត្តិយស ជាពិសេសអ្នកមានមុខមាត់នៅក្នុងសង្គម ចូលរួមយ៉ាងច្រើនកុះករផងដែរ។ អ្នកនាង Pich Pich Shop បើទោះជាមានស្វាមី មានកូនទៅហើយ តែអ្នកនាង នៅតែស្រស់ស្អាត ជាពិសេសនៅពេលអ្នកនាង រំលេចជាមួយនឹងឈុតប្លែកៗ ដែលសុទ្ធតែជាឈុតសម្រិតសម្រាំង។ អ្នកនាង ក៏រំភើបចិត្តមិនតិចផងដែរ ដែលបានដឹកដៃស្វាមី ឡើងផ្ទះរហូតដល់តម្លៃជាង១លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here