កាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៣ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន”ផ្ទះតារា” បានដឹកនាំ សិល្បករ និង សប្បុរសជនជាច្រើន ទៅចែករំលែកក្ដីស្រលាញ់ និង ប្រគល់អំណោយជាច្រើន ជូនដល់មណ្ឌលស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមកុមារកម្ពុជា ដែលមានកុមារកំព្រាកំពុងរស់នៅសរុប១២០នាក់។ សិល្បករដែលបានចូលរួមនៅក្នុងកិច្ចសំណេះសំណាលនោះដោយផ្ទាល់រួមមាន លោក សាន ផានិត តារាចម្រៀង. លោកជំទាវ ភីយ៉ា តារាសម្ដែង, អ្នកនាង និន សុធារ៉ា តារាសម្ដែង, លោកជំទាវ រីយ៉ា តារាសម្ដែង, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង, អ្នកនាង សាង សុរិយា តារាសម្ដែង, អ្នកនាង យិន ស្រីពៅ តារាសម្ដែង, កញ្ញា អ៊ុង នីនិច តារាចម្រៀង, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង, អ្នកនាង ណុប លក្ខិណា តារាសម្ដែង, និង សិល្បករសិល្បការិនីជាច្រើនរូបទៀត។

នៅក្នុងថ្ងៃនោះ គ្រួសារតារាកម្ពុជា ក៏បានដឹកនាំសប្បុរសជន និង តំណាងសប្បុរសជន រួមដំណើរទៅដោយផ្ទាល់ផងដែរ។ ក្រៅពីមានសកម្មភាពយកចិត្តទុកដាក់ចំពោះកុមារកំព្រាទាំង១២០នាក់ គ្រួសារតារាកម្ពុជា និង សប្បុរសជន ក៏បានប្រគល់អំណោយរួមមាន
ទឹកប្រាក់៦លានរៀល,
អង្ករចំនួន 28 បេ (១បេ២៥គីឡូ),
សាប៊ូដុសខ្លួនដបធំ ៦០ដប,
សាប៊ូកក់សក់មួយចំនួន, ធូបមូស ៦០ប្រអប់, មីជាង៣០កេស, ទឹកសុទ្ធ, ថ្នាំដុសធ្មេញ ១៥០ប្រអប់,
ច្រាស់ដុសធ្មេញ ១៥០ដើម,
សៀវភៅជាង ២០០ក្បាល, ប៊ច ១៥០ដើម, ខ្មៅដៃ១៥០ដើម
កាតាបក្មេងៗមួយចំនួន,
បាយផាកឡូវ ១២០ប្រអប់,
ទឹកសណ្ដែកពិសេស ១៥០ដប,
ចាហួយអប់ពិសេស ១៨០កែវ,
សំលៀកបំពាក់ជាច្រើនកំប្លេ, នំចំណីមួយចំនួន និង សម្ភារៈបន្ឬាប់បន្សំផ្សេងទៀត។

លោក ផាត់ តារារដ្ឋ ដែលតែងតែគៀងគរសិល្បករ និង ជំនួយទៅជួយ ដល់មណ្ឌលមួយនេះ បានចាត់ទុកថា នេះគឺជាសកម្មភាពមួយដ៏ល្អ ក្នុងនាមជាសិល្បករ ដោយសកម្មភាពចែករំលែកក្ដីស្រលាញ់ទាំងនេះ ក៏ជាការពញាក់អារម្មណ៍មួយដ៏ធំ ដើម្បីអោយក្មេងៗកុមារកំព្រា នៅមណ្ឌលស្នាមញញឹមថ្មី នៃកុមារកម្ពុជា កាន់តែទទួលបាននួវការយកចិត្តទុកដាក់ផងដែរ។ ក្នុងនោះ លោកក៏សូមថ្លែងអំណរគុណចំពោះម្ចាស់ជំនួយធំៗ ដែលបានជួយលើសពី១លានរៀល ដែលមានដូចជា លោកស្រី រៃ សុភា អគ្គនាយិកា Sophea Skin Care ទឹកប្រាក់ 500$ អង្ករ 25 ការ៉ុង និង មី30 កេស, លោកជំទាវ រីយ៉ា ជួយទឹកប្រាក់១លានរៀល, អ្នកនាង ឈួន សុវណ្ណឆៃ តារាចម្រៀង ១លានរៀល, លោកស្រី ថេ ដាឡែន ម្ចាស់ភោជនីយដ្ឋានបាយ័ន ជួយជាទឹកសណ្ដែក និង ចាហួយពិសេស គិតជាទឹកប្រាក់ ១លានរៀល, និង លោកតា ដំបងដែក ជួយ១លានរៀល។

លោកថា ជំនួយដែលដែលប្រមូលបានច្រើននេះ សុទ្ធតែបានរួមចំណែកពីសិល្បករដែលមានវត្តមានស្ទើរទាំងអស់ ដោយអ្នកខ្លះ ក្រៅពីបរិច្ចាគខ្លួនឯង ក៏គៀងគរម្ចាស់ជំនួយផ្សេងទៀត អោយជួយបរិច្ចាគ។ គ្រួសារតារាកម្ពុជា និង សប្បុរសជន ក៏បានជុំគ្នាអាហារសាមគ្គី ក្រោយកិច្ចសំណេះសំណាល និង ចែកចំណីអាហារថ្ងៃត្រង់ ជូនដល់កុមារកំព្រាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here