កាលពីថ្ងៃទី30 មិថុនា ឆ្នាំ២០២៣មុននេះ តារាកំប្លែងពូកែវោហាកំប្លុកកំប្លែងល្បីឈ្មោះគឺលោក ម៉ាដូណា បានធ្វើពិធី ឡើងគេហដ្ឋានថ្មី និង សម្ភោធហាងបុកល្ហុងរបស់ខ្លួនយ៉ាងអធឹកអធម នៅម្តុំផ្សារទួលគោក។ នៅក្នុងពិធីនោះគេឃើញមានភ្ញៀវកិត្តិយស សិល្បករសិល្បៈការិនីចាស់ថ្មី ល្បីឈ្មោះ ជាច្រើនជាពិសេសអ្នកមានមុខមាត់នៅក្នុងសង្គម ចូលរួមយ៉ាងច្រើនកុះករផងដែរ។

លោក ម៉ាដូណា បានលើកឡើងថាកម្មវិធីលើកនេះលោករៀបចំធ្វើធំជាងកម្មវិធីរាល់ដងដោយបានអញ្ជើញភ្ញៀវកិតក្តិយសរហូតដល់100តុអោយចូលរួម។មុនពេលកម្មវិធីចាប់ផ្តើមលោក ម៉ាដូណា មានអារម្មណ៍ថា បុកពោះខ្លះដែរនៅពេលឃើញភ្ញៀវចូលរួមរាងរវើយៗ ហើយភ្ញៀវខ្លះចង់ដៃហើយក៏ប្រញាប់ទៅកម្មវិធីផ្សេងទៀត ហើយណាមួយកម្មវិធីរបស់លោគៀកនឹងថ្ងៃ ឃោសនា បោះឆ្នោះផងដែលធ្វើអោយលោកមានការព្រួយបារម្ភជាខ្លាំង ហើយគិតថាកម្មវិធីរបស់ខ្លួនមិនសូវមានភាពអ៊ួអរ ដូចអ្វីដែលបានគ្រោងទុក។

ប៉ុន្តែវាផ្ទុយស្រឡះតែម្តងគ្រាន់តែព្រលប់បន្តិចភ្ញៀវកិត្តិយសសម្រុកមកយ៉ាងច្រើនដែលធ្វើអោយលោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលលោកមិននឹកស្មានដល់ ដោយសារតែកម្មវិធីក្នុងថ្ងៃនេះជាន់គ្នាច្រើន ហើយវាកៀកនឹងថ្ងៃ ឃោសនាបោះឆ្នោតទ្រង់ទ្រាយធំផង ដែលធ្វើអោយបងប្អូនសិល្បៈមួយចំនួនធំពិបាកនឹងឆ្លៀតមកចូលរួម។

LEAVE A REPLY

Please enter your comment!
Please enter your name here