ខុសពីការប៉ាន់ស្មានថា នឹងមានការរិះគន់ គូស្នេហ៍ តារាចម្រៀង អ្នកនាង គង់ ច័ន្ទរដ្ឋា និង លោក ស៊ិន សុភា បែរជាទទួលការអបអរសាទរទៅវិញ នៅពេល អ្នកនាង រដ្ឋា ប្រកាសថាកំពុងពរពោះក្នុងផ្ទៃ បើទោះជាធ្លាប់ឮដំណឹងរៀបការ។ ក្រោយពេលអ្នកនាង បង្ហោះមុខកូនប្រុស ហើយសរសេរភ្ជាប់ថា “មុខដូចអ្នកណាគេបងអូន ? ប៉ា ឫ ម៉ាក់ ? រូបមិនទាន់មើលច្បាស់ទេ តែអោយបងប្អូនមើលលេងៗសិន Boy or Girl ?” គេឃើញអ្នក Comment ចូលសម្ដែងការអបអរយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង ដោយបានទាំងជូនពរអោយអ្នកនាង ទទួលបានកូនប្រុសជាដំណក់ឈាមដំបូងទៀតផង។ គង់ ច័ន្ទរដ្ឋា បង្ហាញអារម្មណ៍រីករាយមិនតិចឡើយ នៅពេលអេកូ ឃើញមុខកូនក្នុងផ្ទៃ និងឃើញសារអបអរសាទររបស់អ្នកលេងបណ្ដាញសង្គម។ ជាមួយនឹងដំណឹងល្អនេះ គេកាន់តែឃើញពីភាពរឹងមាំរបស់គូស្នេហ៍មួយគូនេះ ស្របពេលដែល លោក ស៊ិន សុភា ជាស្វាមី ក៏ចាប់ផ្ដើមឡើងតួនាទី ក្នុងជួរប៉ូលីសនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here