កាលពីល្ងាចថ្ងៃទី10 ខែ កក្កដា ឆ្នាំ2023 ថ្មីៗនេះរោងភាពយន្ត Major Cineplex by Smart បានប្រារព្ធពិធីបើកសម្ភោធរោងភាពយន្តដែលជាបច្ចេកវិទ្យាថ្មីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការចាក់បញ្ចាំងរឿងតាមរយៈអេក្រង់ Screen X យក្សធំជាងគេនៅអាស៊ីអាគ្នេយ៍។បច្ចេកវិទ្យាចុងក្រោយនេះមកដល់ស្រុកខ្មែរហើយ ដូច្នេះលោកអ្នកអាចទៅទស្សនា និង ភ្លក់រសជាតិផ្ទាំងទស្សនីយភាពថ្មីនៅក្នុងរោងភាពយន្ត Major Cineplex by Smart នៅផ្សាទំនើប Aeon3 ( មានជ័យ) ។
អ្វីដែលជាចំណុចពិសេសនៃ Screen X ( Bigger, Clearer, Brighter. Better experience than the screen X you know. ) នោះគឺអ្នកទស្សនានឹងបានមើលផ្ទៃរឿងទាំងមូលជាមួយនឹងសម្លេងឮច្បាស់ រូបភាពច្បាស់ៗ ត្រជាក់ភ្នែក និង ពេញភ្នែកគួរឱ្យទាក់ទាញជាមួយនឹងអេក្រង់3ធំៗ ដែលលោកអ្នកធ្លាប់តែមានឃើញ និង បានដឹងថាមានតែនៅតាមរោងភាពយន្តក្រៅប្រទេសតែប៉ុណ្នោះ រីឯតម្លៃសំបុត្រក៏សមរម្យដែលអាចនិយាយបានថា ជាលើកដំបូង និង មានតែមួយគត់នៅក្នុងប្រទេសកម្ពុជាយើង។
នៅក្នុងថ្ងៃដ៏ពិសេសនេះក៏មានការចូលរួមអបអរសាទរពីសំណាក់ថ្នាក់ដឹកនាំដែលអញ្ជើញមកពីគ្រប់បណ្ដារ sponsor ធំៗរបស់រោងភាពយន្ត Major Cineplex និង ភ្ញៀវកិត្តិយស ក៏ដូចជាអ្នកសិល្បៈ ព្រមទាំងបណ្ដាស្ថាប័នសារព័ត៌មានយ៉ាងច្រើនកុះករ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតក៏មានការចាក់បញ្ចាំងនូវរឿង Mission Impossible-Dead Reckoning-Part1 ដែលជាភាពយន្តហូលីវូដខ្នាតធំដ៏ល្បីល្បាញ និង ពោពេញទៅដោយឈុតឆាកបាញ់បោះ ផ្សងព្រេង គ្រោះថ្នាក់ គួរឱ្យរន្ធត់ តក់ស្លុត និងលាយឡំនឹងភាពរំភើប ដើម្បីអបអរការបើកសម្ភោធ Screnn Xថ្ងៃដំបូងផងដែរ។លោកអ្នកក៏អាចកក់សំបុត្រដើម្បីទស្សនារឿងផ្សេងៗទៀតបានចាប់ពីថ្ងៃបើកសម្ភោធនេះតទៅ។