ការប្រកួត កម្មវិធីសំខាន់ MGP2023 បានបិទបញ្ចប់ ប្រកបដោុយផ្លែផ្កាល្អ ដោយបានរកឃើញ នូវម្ចាស់មកុដ ដ៍មានសម្រស់ របស់ ប្រទេសហ្វីលីពីន ដោយ ពលរដ្ឋនៅទីនោះ មានការសាទរ និង អោយតម្លៃជាខ្លាំង នូវភាពបុិន ប្រសព្វ និងការឆ្លាតវៃ របស់នាង ដែលមានលើសគេ គួបផ្សំនិងសម្រស់ដ៍ត្រកាលរបស់នាងគួរអោយគយគន់។

ស្រីស្អាត រូបនេះ បានត្រូវឡើងបំពាក់ មកុដ ដោយម្ចាស់មកុដពិភពលោក នាងបេឡា២០២២ អមជាមួយ លោក ណាវ៉ាត់ អ្នកគ្រប់គ្រងកម្មវិធី កម្រិតពិភពលោកផងដែរ។ ជាមួយ ស្ទាយសក់ថ្មី ប្លែកយ៉ាងឡូយ បានជះសម្រស់របស់នាងជាតួឯក រិតតែទាក់ទាញគួរ អោយចាប់ចិត្តបន្តទៀត។ គេរំពឹងថា កញ្ញាបន្តធ្វើអោយលេចធ្លោ បន្តទៀត ពេលកាន់ឆាកអន្តរជាតិដែលរៀបចំឡើង នៅប្រទេសវៀតណាមខាងមុខ។ នេះជាបវរកញ្ញានៅតំបន់អាស៊ាន១ទៀត រំលេចបាន ខណៈកម្ពុជា ក៍កំពុងដំណើរការហើយ នឹងរកឃើញ ម្ចាស់មកុដ២០២៣ នាអំឡុងខែសីហា ខាងមុខនេះហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here