មានការភ្ញាក់ផ្អើល ខ្លាំង ដែលកញ្ញា ដាវី បេក្ខភាព ប្រកួតMGC 2023 បានរបួសកែងជើង រហូតត្រូវទៅពេទ្យ ដេរហើយក៍ត្រូវ បង្ហាញខ្លួន នៅលើវេទិកា ដើម្បី ប្រជែងភាពលេចធ្លោ។ បើទោះជា ជួបការលំបាកបែបណាក៍ ស្រីស្អាត រូបនេះ មិនបានបោះបង់ការប្រកួត ហើយនៅតែតស៊ូ ប្រយុទ្ឋ លើឆាកដើម្បីបំពេញក្តីស្រមៃ ដែលចង់បាន។ អ្វីដែលគេមើលឃើញ គឺប្រធានគ្រប់គ្រង អ្នកនាង អុឹម សុគន្ឋា និង លោក រ៉ាយុទ្ឋ ជាស្វាមី បានបារម្ភ ហើយថែមទាំងតាមមើលថែរ ដល់មន្ទីរពេទ្យយ៉ាងបារម្ភកូនចៅរបស់ខ្លួន។
សុំសរសើរដោយចិត្តស្មោះចំពោះបេក្ខនារី Miss Grand Cambodia 2023 ។ទោះបីជាមានបញ្ហានៅត្រង់ជេីងយ៉ាងណាក៏ដោយ ក៏កញ្ញា DaVy ដែលជាបវរកញ្ញាតំណាងអោយខេត្ដកណ្ដាលនៅតែចូលរួមក្នុងការបង្ហាញខ្លួនក្នុងកម្មវិធី Meet &Greet MGC នៅឯខេត្ដសៀមរាបផងដែរ។ នេះជាការលះបង់ និងការទទួលខុសត្រូវការងារ ទោះមានឧបសគ្គ ក៍ត្រូវជម្នះ ដែលនេះជាទឹកចិត្តក្លាហាន មួយ សម្រាប់អោយ រលកក្រោយ ផ្សេងទៀត យកជាគម្រូ ហើយ ចាត់ទុកទង្វើនេះ សម្រាប់ខ្លួនឯង បើសិនជាជួបអ្វីមួយ។នេះហើយជាការបង្ហាញពីភាពរឹងមាំរបស់គាត់និងការតាំងចិត្ដខ្ពស់ក្នុងការចូលរួមប្រកួតប្រជែង ថ្វីត្បិតតែមានឧបសគ្គមករារាំងដល់ការប្រកួតរបស់គាត់យ៉ាងណាក៏ដោយក៏គាត់មិនបោះបង់ចោលនោះទេ។