រាជនី ដ៏មានសម្រស់ ហើយជានារីឆ្លាតវៃជាងគេ មកពីប្រទេស អេក្វាឌ័រ បានក្លាយជាម្ចាស់មកុដ Miss Supranational 2023 ក្រោយការវិនិច្ឆ័យយ៉ាងហ្មត់ចត់ពីគណៈកម្មាការជំនាញៗ។ នាងពិតជាសមសួន ទឹកមុខស្រស់ស្អាត និងទាក់ទាញ ហើយបានឆក់ចិត្តអ្នកវាយតម្លៃ រហូតនៅ វិនាទីចុងក្រោយបានក្លាយជាម្ចាស់មកុដ ជំនាន់ថ្មីបន្ទាប់ពីឆ្នាំ២០២២ គ្រងដោយប្រទេស អាហ្វ្រិកខាងត្បូង។

យ៉ាងណាយើង សូមចូលរួមសោកស្តាយ ដែលខាងកម្ពុជាយើង មានលីវ ជីលី ជាបេក្ខភាពតំណាង ប្រទេស មិនអាចដណ្តើម យកតំណែងសំខាន់ណាមួយ សមតាមការរំពឹងទុកនោះឡើយ។ ជីលី មានការខិតខំ និងបានតាំងចិត្តខ្ពស់រួចហើយថា និងធ្វើអោយបានល្អ បំផុតសម្រាប់កិត្តិយសជាតិ។ អ្នកគាំទ្រនៅតើ គាំទ្រ ជីលី ចំពោះភាពតស៊ូ ហើយចាត់ទុកថា ការប្រកួតប្រជែងរមែងមានឈ្នះចាញ់ និងអ្នកលេចធ្លោជាងគេជារឿងធម្មតា។ គេក៍នៅតាមដាន ផ្នែកបុរសគឺ លោកវន សិលាមួយទៀតថា តើអាចដណ្តើម ជ័យលាភីល្អផ្នែកណាបានទេ។

ចំណាត់ថ្នាកTop5 មាន៖ អេក្វាឌ័រ វៀតណាម អង់គ្លេស ហ្វីលីពីន និង ប្រេសុីល។ ជីលី ទេវី ក៍បានបង្ហោះសារ សុំទោះ អ្នកគាំទ្រ ដែលមិនអាចចូលដល់ Top 24 នាងបានប្រឹងប្រែងរួចហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here