កញ្ញា លីវ ជីលី បានបង្ហោះសា ឈឺចាប់ភ្លាមៗ ក្រោយពេលប្រកួត វគ្គផ្តាច់ព្រត្រ័ចប់ នៅ ប្រទេស ប៉ូឡូញ ដោយ នាងស្រាប់តែបាត់លុយផ្ទាល់ខ្លួនអស់១ពាន់ដុល្លារ ដោយមិនដឹងថា ជនណាលួចយក។ នាងបានចំណាយ ថវិកា ខ្លួនឯង ដើម្បី ចេញទៅបំពេញភារៈដ៍សំខាន់នេះ។ ម្ល៉ោះហើយការបាត់នេះ នាងចាត់ទុកថា ជាភាពស៊យ និងរឿងអាក្រក់មួយ អំឡុង ប្រកួតនៅឯក្រៅប្រទេស។

ថ្ងៃនេះជាថ្ងៃស៊យរបស់ខ្ញុំ បាត់លុយ1000$ ថាទុកបង់វ៉ាលី លូវមានគេលួចយក ថែមទាំងយកឆ្នាំងសាកទូរស័ព្ទខ្ញុំទៀត (អនុស្សាវរីយ៍ដ៏អាក្រក់😭)។ សំណេរ របស់នាង បានធ្វើអោយ ប្រិយមិត្តហួសចិត្ត ហើយក៍នឹកស្មានមិនដល់សោះថា អាចកើតឡើង និងជាបទពិសោធន៍បន្ថែមទៀត លើរលកក្រោយ ដែលចេញទៅប្រកួតប្រជែងនៅ ឯក្រៅ ប្រទេស។ ម្នាក់ៗ ខមមិនសោកស្តាយ ដែលស្រីស្អាតនេះខំប្រឡងហើយ បាត់លុយទុកចំណាយនៅឯក្រៅប្រទេស។

ការប្រកួតMiss supranational 2023 បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី១៥ កក្កដា ២០២៣ ដោយ ម្ចាស់មកុដបានលើ បវរកញ្ញា មកពីអេក្ខាឌ័រ ហើយជីលី មិនបានជាប់អ្វីឡើយ។ នាងបានសុំទោសមហាជន ដោយបានខិតខំរួចហើយ ចំពោះការងារមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here