យោងតាមការបង្ហោះរបស់ក្រុមគ្រួសារ លោក អុល សំអាង នៅក្នុងអាក់ខោនផ្លូវការរបស់លោក បានសរសេរបង្ហោះថា “ថ្ងៃ 15/7/2023 ម៉ោង៥ទៀបភ្លឺ តួឯកល្ខោនបាសាក់
អុល សំអាង មានអាការៈចុកយ៉ាងខ្លាំង កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ រ៉េមបូ។☎️092661400☎️016661400” មកទល់ពេលនេះ មិនទាន់មានការឆ្លើយបញ្ជាក់ថា អាការៈចុកខ្លាំង ដល់ថ្នាក់ត្រូវចូលពេទ្យទាំងព្រឹករបស់លោក តើបានធូរស្រាលហើយ ឬនៅនោះទេ តែនេះក៏បង្ហាញអោយច្បាស់ថា បញ្ហាសុខភាពគឺជារឿងសំខាន់ ដែលបងប្អូនម្នាក់ៗ ត្រូវមានការប្រយ័ត្នប្រយែងផងដែរ ដើម្បីជៀសវាងឈឺធ្ងន់ ដូចករណី លោក អុល សំអាង នៅក្នុងពេលនេះ។