ការតាមបំពេញក្តីស្រម៉ៃ ក្លាយជាតារាចម្រៀងល្បី ឆក់យកកេរ្តី៍ឈ្មោះ របស់ បេក្ខភាព កំពុង ប្រកួត The voice Cambodia របស់ នូ សុវណ្ណាដាណេ បានកំពុង ផ្តើមមានយីអ៊ុន ឡើងស្រឺតៗហើយ ព្រោះការប្រកួតខ្វែង លើសង្វៀនប្រឡងចម្រៀងដាណេ ឈ្មះចិត្តគណៈកម្មាការជ្រើសរើស។ បេក្ខភាពរូបនេះ បានទាក់ទិត្ត លោក ណុប ប៉ាយ៉ារិទ្ឋ នាវគ្គ The battles ហើយសម្លឹងឃើញពីគុណភាពសំឡេង រហូត សម្រេចជ្រើសរើសទៅវគ្គបន្តទៀត ក្រោយពេលបញ្ចេញសមត្ថភាពនៅតង់ទី២។
សុវណ្ណដាណេ ធ្លាប់បរាជ័យ ការប្រកួត ចម្រៀង លើវេទិកា លំដាប់ពិភពលោក នេះ ច្រើនដងមកហើយ ។ នេះជាការប្រកួត ជាថ្មី រដូវកាលទី៣ ដោយមិនបាន បោះបង់ឱកាស។ លោកបានសាងភាពភ្ញាក់ផ្អើលខ្លាំង ក្នុងឱកាសលើកនេះ ទេពកោសល្យ និងទឹកដម សំឡេងគឺមានគុណភាព និង ទទួលបានការចូលចិត្តខ្លាំងពី អ្នកតាមដាន រហូតសរសើរថា សំឡេងដូចចាស់ឌីស។ គេមិននឹកស្មានថា ដាណេ ប្រែ និងវិវត្តន៍ខ្លួនបានយ៉ាងល្អ នឹកស្មានមិនដល់តែម្តង។
បន្ទាប់ពីជាប់ឆ្លងកាត់ វគ្គថ្មីខាងមុខ ដាណេ បានបង្ហោះពាក្យពេចន៍ ទៅកាន់ កញ្ញា ធឿន លីលី ដែលប្រកួតជា ដៃគូ ទាំងក្តុកក្តួលថា « យើងមានក្តីស្រម៉ៃដូចគ្នា ជ្រើសរើសយកគ្រូរបង្វឹកដូចគ្នា ថ្វីត្បិតតែយើងចង់បានលទ្ធផលរៀងខ្លួនក៏ពិតមែន ប៉ុន្តែការប្រាស្រ័យទាក់ទងជាមិត្តភាព មិត្តរួមអាជីពរបស់ពួកយើងគឺ ស្និទ្ធស្នាល ព្រមទាំងលើកទឹកចិត្តគ្នាជួយកែរតម្រូវគ្នានូវចំនុចខ្វះខាត ហើយបរិសុទ្ធចិត្តជាមួយគ្នា ការចាកចេញរបស់ លីលី បានបន្សល់នូវការចងចាំល្អៗ នឹងស្ថិតក្នុងដួងចិត្តខ្ញុំជារៀងរហូតទៅ ធឿន លីលី ឲ្យតែនៅមានដង្ហើមក្តីសង្ឃឹមនៅតែមាន ស៊ូៗបន្តណា»។ យ៉ាងណាដាណេ នៅឆ្លងកាត់វគ្គច្រើន តង់ទៀត និងបេក្ខភាពជាច្រើនទៀត ជាជើងខ្លាំង ដែលត្រូវផ្ចង់ស្មារតីអោយល្អ គ្រប់គ្រងស្ថានការ ក្នុងដៃ ។