ប្រទេស អូស្ត្រាលី បានរកឃើញរាជនី សម្រស់ របស់ខ្លួន ហើយនបន្ទាប់ពីព្យាយាម ស្វែងរកនារីវ័យឆ្លាត តាំងពីវគ្គដំបូង ក្នុងឆ្នាំ២០២៣។ នារីតួឯករូបនេះ មានភាពវាងវៃជាងគេហើយ កំណត់អោយក្លាយជាម្ចាស់មកុដ ក្រោមសំឡេងគាំទ្រពី ពលរដ្ឋអូស្ត្រាលី ជាច្រើនរូបផងដែរ។ បវរកញ្ញារូបនេះ មានវ័យ២៨ឆ្នាំ និងឆ្លងកាត់ការប្រកួត បានច្រើនដងរួចមកហើយ ដោយមិនបោះបង់ឡើយ។
ទោះជាបែបណា នាង និងបន្តដំណើរ មកប្រកួត នៅក្នុងទឹកដី ប្រទេសវៀតណាម ក្រោមការមើលថែពីអ្នករៀបចំ។ មាននារីជាម្ចាស់មកុដជាច្រើន រូបទៀតក៏ត្រៀមខ្លួនរួចរាល់ក្នុងការ ស្វែងរកមកុដពិភពលោក។ ឯ ប្រទេស កម្ពុជាយើងក៏កំពុងបើកដំណើរការស្វែងរក នារីរូបស្រស់នឹងប្រកាស រកជ័យលាភី នាខែសីហាខាងមុខដោយមិនដឹងថា នារីតំណាងខេត្តក្រុងណា ជាតួឯកឆ្នាំនេះ។