យើងពិតជា មានមោទនភាព និងអបអររសាទរដល់ម្ចាស់ក្សត្រី Miss Grand Ghana ឆ្នាំ 2023 ដែលទើបតែគ្រងមកុដថ្មី ដែលមានទេពកោសល្យវ័យក្មេងដែលនឹងបន្តជម្រុញនិងធ្វើឱ្យហ្កាណាមានមោទនភាព។ នាងត្រូវបាន ប្រកាសតែងតាំងជាម្ចាស់មកុដថ្មី តំណាង ប្រទេស ហ្គាណា។ បើទោះជាស្ថិតនៅ តំណាង ជាតិផ្សេង តែនេះក៏ជាភាពរីករាយមួយ ដែលកម្ពុជា មានកូនខ្មែរ លក្ខណៈកាត់៣សាសន៍ ឡើងប្រកួត ធំលំដាប់អន្តរជាតិជែងមកុដគេឯង។
ស្របពេលនេះ កម្ពុជា កំពុងខ្នះខ្នែង រកម្ចាស់មកុដដែរ ដើម្បី ដាក់បញ្ជូនទៅ ប្រកួត ប្រជែងគ្នា នៅលើទឹកដីប្រទេសវៀតណាម។ អ្វីដែលគេរង់ចាំនោះគឺ គេចង់ដឹងឃើញណាស់ ថាឆ្នាំនេះ នារីជើងខ្លាំងរូបណា ដែលអាចគ្រង មកុដ ដែលឡើងទៅបំពាក់ផ្ទាល់ពី រៀមច្បងពេជ្រ វត្តីសារ៉ាវឌ្ឍី។ រីឯ នារីស្បែកខ្មៅ តំណាង ហ្គាណា និងត្រូវ បង្វឹកខ្លួន បន្តទៀត ដើម្បី យកឈ្នះ និងភាពលេចធ្លោពេល ប៉ះសុទ្ឋតែខ្លាំងៗ រាប់ទាំង ស្រីស្អាត តំណាងកម្ពុជាផងដែរ។