តារាសម្តែង ឃុត ដេនី បានបាត់មុខក្នុងសិល្បៈ ប្រមាណ៥ឆ្នាំ មកហើយដោយងាកទៅ ពង្រឹងមុខរបរជំនួញ និង ការងារផ្ទាល់ខ្លួនខ្លះទៀត។ មកដល់ពេលនេះ ដេនី បានយល់យ៉ាងសុីជម្រៅ របៀបទិញនិងលក់ អចលនទ្រព្យ ហើយក៍បាន បើកទំព័រថ្មី ក្នុងវិស័យសិល្បៈ សាឡើងវិញ ។ អ្វីដែលនាង មកសម្តែងម្តងទៀតគឺ ទទួលថត រឿងបែបខ្លីៗ និង លក្ខណៈកំប្លែងៗតែប៉ុណ្ណោះ។

ឃុត ដេនី ពិតជាបាន បង្ហាញនូវភាពឡូយ អស្ចារ្យ ដោយសារតែនាង បានក្លាយជា ទូតសុឆ្ឆន្ទះរបស់គម្រោងវីឡាប្រណិតបុរី Dragon Land598. ដែលជាកន្លែងលក់ផ្ទះវិឡា នៅចំកណ្តាលក្រុងភ្នំពេញ តាមបណ្តោយផ្លូវ ជា សុផារ៉ា។ ការទទួលបាន ឱកាសបែបមេះ ដោយសារ តែជឿទុកចិត្តថា នាង មានជំនាញ និងទេពកោសល្យល្អ ទើប មានការយល់ព្រមជឿទុកចិត្ត ទទួលតំណែង ដ៏ប្រពៃបែបនេះ។

ដេនី មានការ នឹករលឹក ជាខ្លាំង ហើយសប្បាយចិត្ត បានមកអុកឡុក វិស័យសិល្បៈឡើងវិញ។ ដោយសារតែមានហ្វេនៗ សំណូមពរ និងចង់ឃើញការសម្តែង ម្តងទៀតទើប ដេនី សម្រេចចិត្យ មកបំពេញសំណូមពរ។ ប៉ុន្តែការងារនាង ទទួល មិនច្រើននោះទេ ព្រោះមមាញឹករបររកសុី។ វិលមកវិញភ្លាម ក៍ទទួលបានការងារថត ពីផលិតកម្មមួយចំនួន ទាំងនឹកមិនដល់។

PixCake
PixCake

LEAVE A REPLY

Please enter your comment!
Please enter your name here