ក្នុងជំនួបជាមួយ លោក គឹមហេង អតីតថៅកែផលិតកម្ម KH លោក គង់ រ៉ាយុទ្ធ និង លោក សាន ផានិត ដែលសុទ្ធតែមានប្រវត្តិទទួលការជ្រោមជ្រែងពីផលិតមួយនោះ បានទទូចអោយអ្នកសិល្បៈ ដែលធ្លាប់ល្បីដោយសារលោក គឹមហេង និង មហាជន ជួយលើកទឹកចិត្តដល់ថៅកែរូបនេះ ខណៈដែលលោកទាំង២ថា លោក គឹមហេង នៅក្នុងពេលនេះ កំពុងបរាជ័យក្នុងជីវិត ក្រោយបាត់បង់ទ្រព្យ និង ក្រោយលែងលះភរិយា។
លោក សាន ផានិត លើកឡើងថា នៅក្នុងកាលៈទេសៈនេះ គឺមានតែការលើកទឹកចិត្តប៉ុណ្ណោះ ដោយមិនគួរមានការសើចពេបជ្រាយ ចំពោះបុគ្គលដែលធ្លាប់ជោគជ័យ ហើយប្រែជាបរាជ័យនោះឡើយ។ មិនខុសគ្នាដែរ លោក គង់ រ៉ាយុទ្ធ ដែលជាអតីតតារាសម្ដែងមួយរូប បានសរសេរក្រោយជំនួបនាថ្ងៃទី២០ កក្កដា មុននេះថា ” អាហារសាមគ្គីជាមួយហ៊ាគីមហេងKH promotion រួមនឹងបងប្អូនធ្លាប់រួមការងារក្រោមការជួយណែនាំបណ្តុះបណ្តាលពីហ៊ាគីមហេង. នឹងរំលឹកអនុស្សវរីយ៏ចាស់ៗ ដែលធ្លាប់ឆ្លងកាត់បទពិសោធន៏កន្លងមក. មិនថាយ៉ាងណា គាត់នៅតែជាមនស្សល្អ ជាមនុស្សដែលខ្ញុំគោរព ស្រលាញ់គ្រប់ពេលវេលា.
ជូនពរហ៊ារឹងមាំ សុខភាពល្អ អ្វីៗនឹងប្រសេីរត្រលប់មកវិញ ជោគជយ័គ្រប់ពេលាវេលា.❤️
ដោយក្តីគោរព ស្រលាញ់ 🙏”។