បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ២០២២ ហង្ស ម៉ានីតា នឹងខកខាន បង្ហាញវគ្គ ប្រគល់មកុដ អោយសិស្សប្អូន ជំនាន់ក្រោយ នាកម្មវិធីប្រកួត MUC2023។ នេះក៏ដោយសារតែគេយល់ថា មានការផ្លាស់ប្តូរអ្នកគ្រប់គ្រងកម្មវិធីថ្មី ។ ពីមុនអ្នកគ្រប់គ្រងកម្មវិធីMUC គឺជាមនុស្សដែលនាងស្រលាញ់ និង គោរព ប៉ុន្តែឥឡូវនេះអ្នកគ្រប់គ្រង និងទិញសិទ្ធកម្មវិធីMUC2023 បានដោយក្រុមហ៊ុន មហាហង្សទៅវិញ។
យ៉ាងណា ហង្ស ម៉ានីតា បវរកញ្ញាដ៏ស្រស់សោភារូបនេះ ពិតជាមិនមានវត្តមានឡើយ គឺគ្រប់សកម្មភាពប្រកួតតាំងពីដើមទីរហូតបញ្ចប់។ អ្វីៗ ថ្មីៗ ជាការតាមមើលបេក្ខភាព ពីសំណាក់អ្នកគ្រប់គ្រងថ្មីទាំងអស់។ រីឯតួនាទីឡើងទៅបំពាក់មកុដ របស់កញ្ញា ហង្ស ម៉ានីតា អាចនឹងលេចឡើង នៅអំឡុងឆ្នាំ២០២៤ ខាងមុខ ហើយក៏លេចឭថា កម្មវិធីខាងលើ អាចនិងមានហាងពេជ្រ កំពុងល្បីឈ្មោះមួយ ចូលមកចែចូវ ជំនួស ក្រុមហ៊ុន មហាហង្សវិញ។ ប្រការនេះ មានការតាមដានខ្លះដែរ ប្រសិនបើប្រែប្រួលនោះ ។ គេនៅតែចាំមើលថា នារីកម្ពុជា រូបណា និងអាចក្លាយជាម្ចាស់មកុដ ចក្រវាឡ កម្ពុជា ឆ្នាំ២០២៣ ហើយ បានឱកាស បន្តដំណើរចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ដើម្បីទទួលបានភាពលេចធ្លោនិង ដណ្តើមម្កុដនោះ។