ក្នុងវីដេអូឡាយ កាលពីយប់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២៣ តារាកំប្លែងនាយតាក់ស៊ី និង ភរិយា បានប្រកាសអោយ ផលិតកម្ម P ដែលគេស្គាល់ថាជាផលិតកម្មរបស់លោក ផន ចាន់ណា ចេញមុខសុំទោសលោកជាសាធារណៈអោយបានឆាប់រហ័ស ក្រោយពីផេករបស់ផលិតកម្មនេះ បានយករូបរបស់លោក ដែលបានសម្ដែងរឿងក្នុងឈុតមួយ ហើយសរសេរថា នាយតាក់ស៊ីបានស្លាប់ហើយ ធ្វើអោយមានការភាន់ច្រលំ។ យ៉ាងណាមិញការបង្ហោះត្រូវបានលុចវិញតែប៉ុន្មាននាទីក្រោយការបង្ហោះប៉ុណ្ណោះ។

នាយ តាក់ស៊ី និយាយថា ទោះជាបានលុបចោលក៏ដោយ តែការបង្ហោះនោះ បានធ្វើអោយមានការយល់ច្រលំ និងថា ជាការប្រមាថចំពោះលោក ក្នុងពេលដែលការបង្ហោះនោះ គឺលោកយល់ថាមានចេតនាធ្វើអោយមានគេចូលសែផេក ដោយមិនខ្វល់ពីការប៉ះពាល់ចំពោះលោក។ លោក និង ភរិយា និយាយថា មិនអាចទទួលយកបានទេ ក្នុងការបង្ហោះដែលបានធ្វើឡើងដោយផលិតកម្មនេះ ហើយបើមិនសុំទោសលោកនោះទេ គឺដាច់ខាតលោកមិនអាចសុខចិត្តជាដាច់ខាត។ យ៉ាងណាមិញ នាយតាក់ស៊ី មិនបានបញ្ជាក់ពីគម្រោងផ្លូវច្បាប់ បើគ្មានការសុំទោសនោះទេ ខណៈដែលលោក ផន ចាន់ណា និង ផលិតកម្ម P ក៏គ្មានប្រតិកម្ម ក្រោយលុបចោលពីក្នុងផេក។

LEAVE A REPLY

Please enter your comment!
Please enter your name here