ដោយ៖. ឧត្តម
ការប្រកួត ចម្រៀង ខេមបូឌាអាយឌល ជូនៀ រដូវកាលទី៣ កាលពីយប់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២៣ ចូលដល់សហ្តាហ៍ទី៤ ហើយក៍បានស្វែងរកឃើញ គ្រាប់ពេជ្រ៦ រូបបន្តទៅ ប្រជែងគ្នា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រត្រ័ខាងមុខ។ មហាជនស្រឡាំងកាំង នៅពេលដឹងថា បេក្ខជនឆ្នើម សំឡេងល្អ វង្ស នរៈសត្យា ត្រូវចាកចេញ ដោយសារ ចាញ់ដោយសំឡេងបោះឆ្នោត។ ម្នាក់ៗ នាំគ្នានិយាយថា ស្តាយទេពកោសល្យ និង ភាពបុិនប្រសព្វ របស់កុមារានេះណាស់។ ព្រោះតែស្រឡាញ់សិល្បៈ និងចង់ចាប់ភាពល្បីល្បាញ ខំតស៊ូប្រឡង និងត្រងត្រាប់ស្តាប់គ្រូមានជំនាញជាទីបំផុត។
មិនត្រឹមតែមហាជននោះទេ សូម្បីតែ គណៈកម្មាការទាំង៣ ដែលជាគ្រូ បង្វឹកក៏ភ្ញាក់ផ្អើលចំពោះ ការមិនអាចឡើងទៅវគ្គបន្តបាន របស់កុមារា នរៈសត្យា ដែលជាធនធាន បេក្ខជន មានសំឡេងល្អ និងយល់សាច់ការ បត់បែន បានគ្រប់ស្ទីលច្រៀង។ នេះជាភាពសោកស្តាយមួយ មិនគួរកើតឡើង។ មិនត្រឹមតែប៉ុណ្ណឹងឡើយ សូម្បីតែអ្នកទស្សនាលើផេកផ្សាយផ្ទាល់ ក៏ភាគច្រើន ចូលខមមិន ថាស្តាយ និងមិនគួរ មើលរំលងគាត់។
អ្វីៗបានហួស ពេលបាត់ទៅហើយ ការតស៊ូ របស់សត្យា បានត្រឹមវគ្គផ្សាយផ្ទាល់ ៤លើកប៉ុណ្ណោះ។ យ៉ាងណាក៍អាចបញ្ជាក់បានថា នរៈសត្យា ជាបេក្ខភាពខ្លាំងមួយរូប ដែរ ព្រោះ មិនងាយចេះតែ អាចធ្វើបាន ហើយឆ្លងកាត់បានពីមួយ ដំណាក់កាលទៅមួយ ដំណាក់កាលឡើយ។ មានអ្នកប្រជែងច្រើនណាស់ ហើយក៍ចាត់ទុកថា ទាល់តែពូកែ និងមានចំនុចល្អទើបអាចឆ្លងកាត់បាន។ ទោះជាបែបណា គេរំពឹងថា ទស្សនិកជន នៅតែបន្តចងចាំ កុមារា វង្ស នរៈសត្យា បន្តទៀត ដើម្បីអោយមានកម្លាំងចិត្តតស៊ូ លើវិថីសិល្បៈ ដែលកម្លោះតូចរូបសង្ហារនេះ ស្រម៉ៃចង់ក្លាយជាតារាល្បី។