ដោយ ៖ ឧត្តម
អ្នកនាង សារ៉ាយ សក្ខណា បានបង្ហាញទឹកមុខ ចូលតួយ៉ាងពិសេស ក្នុងរឿង សំខាន់បែប ប្រវត្តិសាស្ត្រ នាសម័យអង្គរ។ អ្នកនាង បានបង្ហាញនូវ អារម្មណ៍ ពេញចិត្តក្នុងការ បានឱកាសសម្តែង សម្រាប់មរតកភាពយន្តមួយនេះ។ ម្ល៉ោះហើយនាង បាន ផ្ចង់ចិត្តផ្ទង់ អារម្មណ៍ ចូលតួតែម្តង ដើម្បីតបការចង់បានពីអ្នកដឹកនាំរឿង។

សារ៉ាយ សក្ខណា បានដាក់ចិត្ត យកឱកាសមករស់នៅ ស្រុកខ្មែរអោយបានច្រើន មិនទាន់ចង់ទៅអាមេរិកឡើយ។ នាងថែមទាំងបញ្ជូនកូនអោយរៀនភាសាខ្មែរ ទៀតផង។ នៅពេលដឹងថា សក្ខណារស់នៅខ្មែរ ច្រើនជាងក្រៅស្រុក ផលិតករ និងអ្នកដឹកនាំមួយចំនួន បន្តរកអ្នកនាងសម្តែង រហូតក្លាយជាតារានៅតែត្រូវប៉ាន់ទោះបោះជំហ៊ានយូរយ៉ាងណា។

នៅលើបណ្តាញ សង្គម លោកហ្វៃ សំអាង បង្ហោះថា «ព្រះជាយា​ទី​៣​ ក្រពុំចន្ទ​ និងស្នំ​ នាងបូ​ បុណ្យ​សំណាង​មាន​ហេីយ​ម្តេច​ឡេីយក៏​ឲ្យ​មានរឿង​ទ្រង់​អនីឃ:​។ តារា​សម្ដែង​ អ្នក​ស្រី​ សារ៉ាយ​ សក្ខណា​ ពេញប្រៀបទៅដោយទេព​កោសល្យ​ខ្ពស់​ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាមួយ​នឹង​ឈុត​ឆាក​សម្ដែង​មាន​គ្រប់​រសជាតិ​ ដែល​មាន​ស្នំដ៏សែនឆ្លាត​ ឆ្អិន​ត្រង់​ណា​សុីកន្លែងនោះសម្តែង​ដោយ​បវរកញ្ញា​គឺ​អ្នកនាង​ ម៉ាច​ ដាវី នៅក្នុងរឿង​ អប្សរា​មហាអង្គរ​ ផលិត​ដោយ​ ផលិតកម្ម​ហង្សមាស​និង​រស្មីហង្សមាស​ ។ រូបភាព​ដោយ​ឯកឧត្តម​ កែ​ វិបុល​»។

LEAVE A REPLY

Please enter your comment!
Please enter your name here