នៅតែមានការតាមដាន យ៉ាងយកចិត្តបំផុត ចំពោះព្រឹត្តិការណ៍ ប្រកួតMGC2023 ដែលម្នាក់ៗ ផ្ចង់អារម្មណ៍ ច្រើនខ្លាំងដែរ ចំពោះកញ្ញា អុិន លក្ខិណា ដែលជាបេក្ខភាព ជើងខ្លាំង ម្នាក់ដែរ និងពាសពេញដោយមានបទពិសោធន៍។ សំណួរសួរថា តើរដូវកាលថ្មីនេះ នាងអាចបន្តក្តាប់យក មកុដបានបន្តទៀតបានកើតទេ ខណៈនាងមានមកុដ២ក្នុងដៃហើយនោះ។ បែបនេះហើយនាង ក៏ត្រូវបន្តប្រឹងប្រជែងយកភាពលេចធ្លោជាថ្មី ព្រោះអ្នកមកប្រយុទ្ធមកជាមួយអ្នកខ្លាំងៗ មិនអាចប្រហែសបានឡើយ។

បើយោងលើប្រវត្តិមកុដ ដែលកញ្ញា លក្ខិណា ដណ្តើមបាន ពីការប្រកួតសម្រស់កន្លងមកមាន ៖First Runner up Miss Grand Cambodia 2021Miss Supranational Cambodia 2022។ Miss Grand Cambodia 2023? បែបនេះ មានការស្យង់ថា តើនៅឆ្នាំនេះ លក្ខិណា អាចឆក់យកមកុដដ៏សំខាន់មួយនេះ បានទៀតឬបែបណា។ ឆ្នាំនេះបើយោងតាមការមើលឃើញពី បេក្ខភាព ម្នាក់ៗ ខ្លាំងចេញមក ប្រកួតកាចៗ សាហាវមួយបែបម្នាក់។ ស្របពេលអ្នកគ្រប់ថ្មីជាឆ្នាំដំបូងផងនោះ រិតតែធ្វើអោយមានការ ប្រយ័ត្នបំផុតចំពោះ អ្នកមកប្រកួត ត្រូវការអ្នកខ្លាំងពិតប្រាកដ។ ម្យ៉ាងម្ចាស់មកុដក៏ត្រូវបន្តដំណើរ ប្រកួតនៅក្រៅស្រុកផង រិតតែគិតល្អិតល្អន់ ខណៈកម្មវិធីមួយនេះ ពេញនិយមបំផុតសម្រាប់អ្នកតាមដាន នៅលើបណ្តាញសង្គមយើង។

LEAVE A REPLY

Please enter your comment!
Please enter your name here