ថ្វីដ្បិតថាមិនបានបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ វគ្គ៦នាក់ តែកុមារា វង្ស នរៈសត្យា កំពុងផ្ទុះការជជែកវែកញែកកាន់តែខ្លាំង ពីអ្នកតាមដានការប្រកួត
ការប្រលងចម្រៀង Cambodia idol Junior (ខេមបូឌាអាយឌល ជូនៀ) រដូវកាលទី៣ ដោយសារតែសមត្ថភាពរបស់ប្អូនមិនសាកសមនឹងធ្លាក់ កាលពីយប់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២៣ ព្រោះតែការបោះឆ្នោតនោះ។
ក្រៅពីស្រឡាំង ដែលកុមារារូបនេះ ធ្លាក់ចេញពីកម្មវិធី ក៏មានការចែកចាយពីវីដេអូរបស់ប្អូន នៅលើបណ្ដាញសង្គមយ៉ាងផុលផុស អមដោយការលើកទឹកចិត្តថា បើទោះជាមិនបានទៅកាន់វគ្គបន្ត តែច្បាស់ណាស់ណាស់ថា វង្ស នរៈសត្យា កំពុងស្ថិតក្នុងបេះដូងមហាជន ហើយក្លាយជាតារាអាជីពដូចការគ្រោងទុក ព្រោះតែប្អូនជាបេក្ខជនមួយរូប ដែលមានទឹកដមសំលេងល្អទាំងមិនទាន់ពេញរូបពេញរាង និង មានទាំងភាពក្លាហាន ដែលអាចឆក់យកបេះដូងអ្នកស្ដាប់។
អ្នកគាំទ្របានទាំងទទូចអោយប្អូន ងាកមកធ្វើបទផ្ទាល់ខ្លួនថ្មីៗ ជំនួសអោយការខកចិត្តថែមទៀតផង ដោយម្នាក់ៗ បន្តលើកឡើងថា សមត្ថភាពប៉ុណ្ណឹង ទោះជាធ្លាក់ក៏មិនខ្វះទីផ្សារដែរ ស្រួលមិនស្រួលប្អូនអាចនឹងល្បីជាងម្ចាស់ពាននោះផង ដោយសារតែសមត្ថភាពសំលេង ដែលអ្នកតាមដានយល់ថា ក្មេងមែន តែតារាចម្រៀងខ្លះសុំខ្មាស់។ ឆ្លើយតបនឹងការគាំទ្រ គេជឿថា វង្ស នរៈសត្យា នឹងពង្រឹងសមត្ថភាព ហើយអាចនឹងបញ្ចេញបទថ្មីឆាប់ៗ ដើម្បីប្រទាញយកការគាំទ្រនោះផង ក្នុងពេលដែលការចាប់អារម្មណ៍ចំពោះប្អូន កំពុងត្រូវបានគេជជែកវែកញែក ក្រោយជ្រុះពីកម្មវិធីភ្លាមៗ នៅលើបណ្ដាញសង្គម។