ដោយ៖ ឧត្តម
ជាអាណាព្យាបាល ដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បី មើលខុសត្រូវកូនៗ ពិតណាស់អ្នកណាក៍ចង់ឃើញកូនៗ ដើរផ្លូវល្អសង្គមទទួលស្គាល់។ ឪពុកម្តាយរមែងចង់ឃើញកូនស្ងួនរៀនខ្ពស់មុខមាត់ ក្រោមការសរសើរពីញាតិផង។យ៉ាងណាមិញ ពិធីការិនី ចាស់ទុំ គង់ សុជាតិ កំពុងតែរីករាយក្នុងចិត្តពេលនេះនៅពេលដែល ឃើញកូនស្រីជាទីស្រឡាញ់ ស្រាប់តែអាចយកឈ្នះលើ ការប្រឡងរកចំណេះដឹងក្នុងកម្រិតអន្តរជាតិ។
អ្នកនាង គង់ សុជាតិ បានបង្ហោះសារ ប្រាប់សាធារណជន ឱ្យ ដឹងថាអ្នក នាងពិត ជាមានមោទកភាពយ៉ាងខ្លាំងចំពោះ កូនស្រី អ្នកនាង ដែលពេលថ្មី ៗនេះកូនស្រីដណ្ដើមបាន មេដាយសិស្ស ពូកែចំនួន ៩ពីប្រទេសកូរ៉េ ក្នុងកម្មវិធី WSC Seoul Global Round 2023 ដែល ជាកម្មវិធីប្រកួត សិស្ស ពូកែ លំដាប់ អន្តរជាតិ ។ អ្នកនាងរវល់ រាល់ថ្ងៃនេះ ខំបំពេញការងារ ទាំងយប់ថ្ងៃ ក៍ដើម្បី ស្វែកលុយកាក់ចិញ្ចឹមកូនអោយល្អ បានរៀនសូត្រខ្ពស់។ ដោយសារយល់ថា ចំណេះ ជាប់កាយចាយមិនអស់ ប្រាក់រត់រក ចោរលួចមិនបាន ខណៈ សង្គមបច្ចុប្បន្នត្រូវការអ្នកចេះពិត។ ដូចនេះហើយអ្នកនាង ពិតជារីករាយពេល បានកូនៗដើរចំគន្លងផ្លូវល្អ មិនអោយឪពុកម្តាយយ ញាតិមិត្តខ្វល់ចិត្តឡើយ។