កាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៣ ផលិតកម្ម LD បានបញ្ចេញភាពយន្តមួយរឿងទៀតហើយ ដើម្បីដាក់បញ្ចាំងលក់សំបុត្រគ្រប់រោង នៅតាមរោងកុន ដោយស្នាដៃថ្មីនេះ ផលិតករ និង តួសម្ដែងសុទ្ធតែមានក្ដីរំពឹងថានឹងជោគជ័យនៅលើទីផ្សារ។

លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករ បានអះអាងថា នេះគឺជាភាពយន្តមួយ ដែលលោកបានលើកឡើងនូវអបិយជំនឿជាច្រើនរបស់ខ្មែរ និង ស្នើអោយមានការជួយលើកទឹកចិត្តអោយបានច្រើន សម្រាប់ស្នាដៃភាពយន្តខ្មែរ ដែលលោកបានផលិត។ ក្នុងនាមជាអ្នកផលិតស្នាដៃរាប់មិនអស់ អោយទទួលជោគជ័យ លោកជឿជាក់ថា ស្នាដៃមួយនេះ ក៏មិនចាញ់ស្នាដៃល្អៗកន្លងមកផងដែរ ជាពិសេសអ្នកចូលចិត្តទស្សនាស្នាដៃភាពយន្តរន្ធត់ៗ។ ក្នុងនោះលោកក៏សរសើរចំពោះសមត្ថភាពរបស់តួសម្ដែងនីមួយៗផងដែរ។ លោកក៏ថ្លែងអំណរគុណផងដែរ ដែលក្នុងថ្ងៃប្រកាសដាក់បញ្ចាំងនោះ គឺមានតារាៗ និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម។ លោកថា អ្នកចង់ដឹងថាសាច់រឿងទាំងមូល បង្កប់ដោយជំនឿ និង ភ័យរន្ធត់បែបណា គឺអាចមកទស្សនាគ្រប់រោងបាន ក្រោយពីការប្រកាសដាក់បញ្ចាំងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here