ដោយ ៖ ឧត្តម
នេះជាការអោយតម្លៃមួយ សម្រាប់វិស័យបវរកញ្ញា ដែលប្រទេសហ្វីលីពីន កំពុងតែពេញនិយម។ នាងកញ្ញាឯកទើបតែឈ្នះមកុដ ត្រូវបាន គេរៀបចំដង្ហែក្បួន ពាសពេញទីក្រុងដែលមើលហើយឃើញថា ជាការលើកតម្លៃខ្ពស់ លើស្ត្រីដែលមានសម្រស់ និងភាពឆ្លាតវៃ។ ចំពោះម្ចាស់មកុដ នាងពិតជាមានការរំភើបដែល អាចឃើញ រូបភាពបណ្តើត អ្នកគាំទ្រអមពេញផ្លូវរួមទាំងសម្រែកហ៊ោរ។

យ៉ាងណា យើងសូមសរសេីរទៅកាន់ប្រទេស Philippines និងកត់សម្គាល់ថា គ្រប់បវរកញ្ញាក្នុងកម្មវិធីប្រកួតធំៗទាំងអស់ ទាំងទទួលបានជ័យលាភីនៅក្នុងប្រទេស និងក្រៅប្រទេស តែងតែមានឡានជាក្បួនដង្ហែរដេីម្បីធ្វេីការអបអរសាទរទៅពួកគាត់ ។ ជាក់ស្ដែងថ្មីៗនេះ គេក៏សង្កេតឃេីញផងដែរថា ម្ចាស់មកុដថ្មីរបស់ Miss Grand Philippines 2023ក៏មានជាការរៀបចំជាក្បួនដង្ហែនេះផងដែរ ។

ប្រសិនបេីកម្ពុជាយេីងធ្វេី ពិធីដង្ហែម្ចាស់មកុដបវរកញ្ញាដូចទៅនឹងប្រទេសគេ មិនដឹងជាល្អយ៉ាងមិចទៅណរ ព្រោះនេះក៏ជាការលេីកកម្ពស់តម្លៃស្រ្ដីផងដែរ។ អ្នកស្នេហាវិស័យបវរកញ្ញា នៅកម្ពុជាយើង នាពេលខាងមុខរំពឹងថា និងមានការរៀបចំដង្ហែក្បួន ដូចគេហើយ ក៍សង្ឃឹមថា បវរកញ្ញាយើង និងកាន់តែសម្បូរបែប និងសម្បូរដោយអ្នកចេះដឹងច្រើនទាំងសម្រស់និងភាពក្លាហាន។

LEAVE A REPLY

Please enter your comment!
Please enter your name here