មកទល់ពេលនេះ ពេជ្រ វត្តី កំពុងតែមានទីផ្សារខ្លាំងមែនទែនក្នុងសិល្បៈជាមួយនិងសម្រស់សោភា តាំងពីបញ្ចប់ការងារនៅប្រទេសថៃមក។ ទោះបីជាពេលនេះមានតារារលកថ្មីមានសមត្ថភាពច្រើនមកប្រកួតប្រជែង នាងនៅតែបន្តរក្សាប្រជាប្រិយភាព និង ភាពបុិនប្រសព្វ ក្នុងការលេងខ្លួនថតរូប តាមស្ទីលប្លែកៗយ៉ាងប្រណិតតែម្តង នេះបានសមជា បវរកញ្ញា កម្រិតអន្តរជាតិដែលរើសដោយភាពច្បាស់លាស់។

គេកំពុងតាមដានថា ក្រោយពេល ពេជ្រ វត្តី ចប់ការងារផ្នែក ហ្រ្គេនទៅ ថាតើMiss grand ដែលបានមកុដពីនាងនោះអាចធ្វើអោយល្អដូច វត្តីបានទេ ហើយសាងប្រវត្តិសាស្ត្របានទៀតទេ អោយគេស្គាល់កម្ពុជា។ បន្ទាប់ពីក្លាយជាបវរកញ្ញាលំដាប់អន្តរជាតិមក វត្តី កាន់តែលេចធ្លោ ហើយសម្បូរការងារធ្វើពេញដៃ ទាំងថតរឿងក្នុងស្រុក និងក្រៅស្រុក។ គេរំពឹងថា សិស្សប្អូននិងធ្វើបានល្អ ដូចនាងអោយគេមើលឃើញ ពីភាពឆ្លាតវៃ របស់បវរកញ្ញាកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here