ដោយ៖ ឧត្តម
នៅពេលនេះ តារាកំប្លែង លោក ម៉ាដូណា កំពុងជួប ដោយទុក្ខព្រួយក្នុងចិត្តនិងរាងកាយ ដោយសារលោកបាន បាត់បង់ឪពុកបង្កើត ដែលលោកគោរពស្រឡាញ់ មើលថែរទាំងយប់ថ្ងៃ។ ឪពុក ម៉ាដូណា បានទទួលមរណៈភាព ក្រោយពេលរងសម្ពាធជំងឺអស់ជាច្រើនខែ។ ឯ ម៉ាដូណា វិញបានតស៊ូ ចំណាយថវិកា ខំរកដើម្បី ព្យាបាលឪពុកមិនដែលមានពាក្យថាហត់នឿយការសាងបុណ្យជាមួយអ្នកមានគុណ។

មិត្តសិល្បករជាច្រើន បានចូលរួមសោកស្តាយ នៅពេលដឹងហេតុការណ៍សោកសៅមួយនេះ។ អ្នកទាំងនោះបាន ខមមិនលើកទឹកចិត្តម៉ាដូណា អោយកាត់ចិត្ត ហើយក៏សរសើរដល់ ម៉ាដូណា ដែលខំមើលឪពុក ជាប្រចាំ បានសាងល្អច្រើនរូបភាពហើយ មកលើឪពុកព្រោះតែចង់សាងអ្វីដែលល្អ ទាន់ខែភ្លឺ។ នេះជាជីវិតមានជួបមានបែក។ យ៉ាងណាគេរំពឹងថា មិត្តសិល្បករទាំងអស់ដែលបានរាប់អាន ម៉ាដូណា និងចញលរួមបុណ្យសម ឪពុកម៉ាដូណា បានច្រើន ដើម្បីជាកម្លាំងចិត្តដល់ក្រុមគ្រួសារដែលនៅរស់។

LEAVE A REPLY

Please enter your comment!
Please enter your name here