ដោយ៖ ឧត្តម
អ្នកនាង សុខ ស្រីនាង ដែលជាប់ឈ្មោះ មេម៉ាយ ចាយសម្រស់ បាន បង្ហាញ តម្រុយអោយឃើញថា មួយរយៈនេះ ដូចជាស្ងាត់នៅការឡើងឆាកសម្តែងនៅលើវេទិកានានា។ នាងបាត់មុខ យូរខែតែម្តង ដែលអ្នកតាមដានឆ្ងល់ថា រវល់ទៅណា ខណៈ តារាហង្សមាស ជាច្រើនរូបចែកជើងគ្នា ចេញមុខ ច្រៀងសម្តែង និង ខណៈបង្អួតការងារ ជាតួនាទី គណៈកម្មាការប្រឡើងយ៉ាងពេញមុខ។

ទោះជាយ៉ាងណា គេរំពឹងថា ការផ្អាកបង្ហាញមុខ របស់ សុខ ស្រីនាង ទំនងជាអាច ច្បឺតសន្សំស្ទាយប្លែកៗ ដើម្បីបង្ហាញមុខឡើងវិញនាពេលខាងមុខ។ អ្នកនាងចាប់ផ្តើមផ្ទុះទីផ្សារ ឡើងវិញ ក្រោយពេលបង្ហាញខ្លួន ជាតារាចម្រៀង ហង្ស មាស។ បទចម្រៀងដែលនាងចេញច្រៀង រមែងទាក់ទាញ ។ ស្រីនាង កាន់តែល្បីខ្លាំង ពេលថតចម្រៀង ឈុតសម្តែង ស្រូស្រឡាញ់ស្រី ជាមួយ ឱក សុគន្ឋកញ្ញា។ លើសពីនេះទៀត នាងក៍មានឱកាសពេញចិត្ត ពីថ្នាក់លើអោយ តំណែងជាគណៈកម្មាការ ប្រឡងចម្រៀង សំខាន់កន្លងមកផងដែរ។

អ្នកគាំទ្រនៅ តែចង់ឃើញ ស្រីនាង បន្តមានបទល្អៗច្រៀង ខណៈសំឡេងបែបបទមនោសញ្ចេតនាឃើញថា សុីនិងសំឡេង។ ជាពិសេសឆាប់ៗខាងមុខ នាងនឹងឡើងមកលើវេទិកាហង្សមាស បំពេរហ្វេនៗជាថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here