ដោយ៖ ផ្កាយ សំណាង

នាបរិយាកាស ឡើងបង្ហាញបេក្ខភាពទាំង ៣៥រូប ប្រកាសជាផ្លូវការ ប្រកួត បវរកញ្ញាចក្រវាឡ កម្ពុជា២០២៣។ កញ្ញា ចន សុទីម៉ា ដែលជាបេក្ខភាពខ្លាំងមួយរូប ធ្លាប់ឈ្នះ មកុដបវរកញ្ញាទេសចរណ៍អន្តរជាតិបានបង្កអោយមានភាពទាក់ទាញ នាឱកាសបង្ហាញខ្លួនដំបូង កាលពីយប់ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣ នាស្ថានីយ៍ទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។

សុទីម៉ា បានបំពាក់ឈៀង តំណាងខេត្តកំពង់ចាម នាងមានហ្វេនៗគាំទ្រខ្លាំងណាស់ ពេលឡើងបង្ហាញមុខដើរលើវេទិកា ដោយជឿជាក់ ក្រោមសម្រែកហ៊ោរពីអ្នកទស្សនា។ ដៃគូដែលជាឧបសគ្គ របស់នាង គឺសៃ ហ្វុន ដែលមានប្រកួតដែរ។ សៃ ហ្វុនមានសន្ទុះគាំទ្រមិនចាញ់ទីម៉ាហើយ ក៏មានប្រវត្តិប្រកួតបានលើឆាកអន្តរជាតិផងដែរ។ យ៉ាងណានៅមានបេក្ខនារីល្អៗ ជាច្រើនទៀតដែល ផុសឡើងលើឆាក ធ្វើបានល្អបន្តបន្ទាប់មិនអាចរំលងបាន។ រង់ចាំមើល សុទីម៉ា ដែលជាបវរកញ្ញា ល្អមួយរូប អាចឆក់ យកមកុដ តម្លៃជាង២០មុឺនដុល្លារបានដែរឬទេ បន្ទាប់ពីកម្មវិធីនេះទើបផ្លាស់ប្តូរអ្នកដឹកនាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here