ដោយ៖ ផ្កាយ សំណាង
ភ្ញាក់ផ្អើលជាថ្មីទៀតដែល បវរកញ្ញានៅក្នុង ប្រទេសថៃ ម្នាក់ជាអ្នកមានពិការ តែមិនចុះចាញ់ជាមួយព្រហ្មលិខិត បានតតាំងចូលរួមប្រកួតដណ្តើមមកុដ។ ព្រោះតែមានឆន្ទៈចង់អោយគេមើលឃើញពីសមត្ថភាពទើប នាងបានពុះពារសព្វយ៉ាង។ នៅទីបំផុត ឆ្លុះបញ្ចាំងពីតម្លៃតស៊ូ នាវិនាទីចុងក្រោយ ស្រីស្អាតញញឹមស្រស់រូបនេះបានក្លាយជាម្ចាស់មកុដយ៉ាងពេញមុខ។
មានការសារទរ និងទះដៃពេញវេទិកា មិនមានអ្នកណាអាក់អន់ចិត្តនោះទេនៅពេលប្រកាស ម្ចាស់ជ័យលាភីជាជន មានពិការភាព។ នេះពិតជាសូមសរសេីរទៅកាន់បេក្ខភាពបវរកញ្ញា Miss Trans Thailand 2023ខ្លាំងមែនទែនថ្វីត្បិតតែនាងពិការដៃជេីងក៏ពិតមែន តែនាងមិនបានពិការចិត្ដនោះទេ ហេតុតែស្រលាញ់ការប្រកួតបវរកញ្ញា ទោះបីជាមានឧបសគ្គយ៉ាងណាក៏នាងនៅតែស៊ូទ្រាំរហូតបានឈ្នះមកុដមួយកាលពីយប់មិញនេះក្នុងវគ្គប្រកួតបឋម។
ចំពោះកម្ពុជាយើង ក៏បានលើកទឹកចិត្តដល់ជនមានពិការភាពដែរ ករណី ប្រកួតកីឡាប៉ារ៉ាហ្គេម ដែលយើងធ្វើជាម្ចាស់ផ្ទះ។ ជនមានពិការភាព មិនត្រូវបានបិទសិទ្ឋិអ្វីឡើយអាចធ្វើកិច្ចការច្រើនក្នុងសង្គម ដូចមនុស្សពេញលេញបាន។