ដោយ ៖ ឧត្តម
កាន់តែបង្កការពុះកញ្ជ្រោលជាថ្មីទៀតហើយ នៃកម្មវិធីMGC កម្ពុជាឆ្នាំនេះ ដែលមានការចូលរួម បង្កបរិយាកាស សុទ្ឋតែអ្នកល្បីៗ រាប់ទាំង បវរកញ្ញាលេខ១ កម្រិតពិភពលោក។ លើសពីទៀតMR. NATWAT, MRS. TERESA នឹងមកកាន់ប្រទេសកម្ពុជាដើម្បីមកធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Miss Grand Cambodia 2023 ក្នុងវគ្គ បឋម និង វគ្គ ផ្តាច់ព្រ័ត្រ បើយោងតាមដំណឹងដែលទទួលបាន។

កញ្ញាបេឡា គឺជាម្ចាស់មកុដពិភពលោក ដែលយកឈ្នះគរ អំឡុងឆ្នាំ២០២២ មកពីប្រទេសប្រេសុីល។ នាងបានមកលេងនិងទស្សនកិច្ចនៅកម្ពុជា នាផ្សារទំនើប អុីអន៣ យ៉ាងកក្រើក ក្រោមការទទួលរៀបចំថ្មី ពីលោកស្រីម្ចាស់កម្មវិធី អុឹម សុគន្ឋា ម្ចាដ់ប្រេនHK7។ បន្ថែមពីនេះ បេឡា ក៏ជាមិត្តជិតដិតម្នាក់របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលទទួលបានមកុដលេខ៥ ក្នុងចំណោម នារីកំពូលទាំង១០ លើលោក។វាជាមោទនភាពល្អមួយ សម្រាប់កម្ពុជានៃឆ្នាំ២០២២។


រង់ចាំមើលថា បេឡា និង លោកណាវ៉ាត់ មានការយល់ឃើញយ៉ាងណា ពេលជួបផ្ទាល់បេក្ខនារី ហ្រ្គេនកម្ពុជា ហើយមានមតិយោបល់ល្អៗ ម្តេចខ្លះផ្តាំក្នុងការតស៊ូយកឈ្នះការប្រកួត និងចិត្តគណៈកម្មាការ។

LEAVE A REPLY

Please enter your comment!
Please enter your name here