ដោយ ៖ ផ្កាយ ឧត្តម
តារាភេទទី៣ ដ៏ស្រស់សោភា ២រូប តែប៉ុណ្ណោះដែលបាន បោះជំហ៊ាន ចូលមកប្រកួត MUC2023 នោះគឺនាងកញ្ញា សៃ ហ្វុន និង នាង ជូលី ឌែន។ ពួកគេ សុទ្ធតែ មានប្រវត្តិប្រកួត Miss Queen ហើយមានស្នាដៃ ជាប់តំណែងដូចគ្នា ប៉ុន្តែពេលនេះអ្នកទាំងពីកំពុង បង្ហាញស្នាដៃថ្មី លើវិថី បវរកញ្ញាចក្រវាឡ២០២៣ រវាងពួកគេអាចលេចធ្លោ រហូតដល់ចុងកម្មវិធីចប់បានទេ។

ទោះបីយ៉ាងណា ហ្វេនៗ នៅជឿជាក់ថាកញ្ញាSaiFhon OfficiaI រួមជាមួយនឹងកញ្ញា Joly Den នឹងក្លាយជាអ្នកតស៊ូមតិដ៏មុតមាំ នៅក្នុងកម្មវិធីប្រកួត Miss Universe Cambodia 2023 ។ ហេីយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ ពួកគាត់នឹងក្លាយជាបវរកញ្ញាភេទទី៣ដំបូងគេបំផុតដែលបានចូលប្រកួតបវរកញ្ញាចក្រវាឡកម្ពុជាដែលបានបេីកសិទ្ធិអោយស្ដ្រីកែភេទចូលរួមប្រកួតជាមួយមនុស្សស្រីផងដែរ ហើយចំពោះបញ្ហាការនៃរេីងអេីងអ្នកស្រលាញ់ភេទដូចគ្នា និងការរេីសអេីងចំពោះភេទទី៣ នៅក្នុងសង្គមក៏គ្មានទៀត ។

ការឡើងបង្ហាញខ្លួន របស់ពួកគេ នៃថ្ងៃបំពាក់ឈៀង ឃើញថាធ្វើបានល្អ ម្យ៉ាងម្នាក់  ជាពិសេសសម្រែកហ៊ោរកញ្ជៀវមុខឆាក ក៏ជាការលើកទឹកចិត្តអោយប្រឹងប្រែងបន្តទៀត។ ចំពោះជូលី ឌែន នាងក៍មានមហិច្ឆិតា មុខមាំដែរ ចង់បានការទាក់ទាញ ដើម្បីអោយមហាជនមើលឃើញ ហើយកត់សម្គាល់រូបនាងលើ វិស័យបវរកញ្ញា។

LEAVE A REPLY

Please enter your comment!
Please enter your name here