កាលពីថ្ងៃទី២៧ និង ២៨ កក្កដា គ្រួសារតារាកម្ពុជា បានដឹកនាំសិល្បករ និង ក្រុមការងារផ្ទះតារា ជាច្រើនរូប មកធ្វើបុណ្យប្រគេនទៀនវស្សា និង ទេយ្យទាន ប្រគេនដល់វត្តអារ៉ាមចំនួន១០ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នេះជាពិធីបុណ្យ ដែលបានផ្ដើមបុណ្យដោយលោកស្រី ថន ស្រីមុំ និង ស្វាមី ដែលជាជនជាតិខ្មែរ រស់នៅប្រទេសថៃ ដែលមានជំនាញដឹកនាំបងប្អូនខ្មែរ ទៅកាន់មន្ទីរពេទ្យថៃ និង មានក្រុមហ៊ុនទេសចរណ៍ នៅក្នុងប្រទេសថៃ ដោយលោកស្រីបានគៀងគរ ពុទ្ធបរិស័ទ និង សប្បុរសជនជាច្រើន អោយទៅធ្វើបុណ្យរួមគ្នា រួមទាំង ក្រុមការងារផ្ទះតារា និង គ្រួសារតារាកម្ពុជាផង។

អ្វីដែលកត់សម្គាល់ គឺទីអារ៉ាមទាំង១០ ដែលទទួលបានទេយ្យទាន និង បច្ច័យ ក្រោមការចាត់ចែងរបស់លោកស្រី ថន ស្រីមុំ នោះ គឺសុទ្ធតែវត្តខ្សត់ខ្សោយ និង ខ្វះស្បៀងខ្លាំង។ លោកស្រី ក៏បានកោតសរសើរផងដែរ ចំពោះក្រុមសិល្បករ ដែលបានរួមដំណើរ ទៅធ្វើបុណ្យ នៅទីអារ៉ាមនោះ។

នៅថ្ងៃបង្ហើយ ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន៦១អង្គផងដែរ។ សិល្បករដែលបានរួមដំណើរនាថ្ងៃនោះ រួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកនាង ប៉េងប៉ោង តារាកំប្លែង, លោក រុន ណាកូ ពិធីករផ្ទះតារា, លោក សុខ វិសាល តារាសម្ដែង, និង សិល្បករ ព្រមទាំងក្រុមការងារជាច្រើនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here