ដោយ ៖ ឧត្តម
អ្នកនាង ទេព កញ្ញា ដែលជាតារាសម្តែង បង្ហាញតាមរឿងភាគ និងចម្រៀង ខារ៉ាអូខេ កំពុងជួបបញ្ហាទុកធ្ងន់ ដោយសារស្រាប់តែបាត់បង់ស្វាមីជា ស្រឡាញ់ភ្លាមៗ មិនឈឺអ្វីខ្លាំងពីមុនមក។ នាងពេលនេះបានក្លាយជានារីមេម៉ាយ កូនកំពុងតូច ទាំងកំពុងត្រូវការមើលថែពីអាណាព្យាបាល។ នេះជាភាពស្លុតចិត្តមួយ ស្ទើរស្មានមិនដល់ ព្រោះស្វាមីនាង ពេញស្រឡាញ់នាង និងកូនថែមទាំងមានផែនការ រស់នៅអាមេរិកជាមួយគ្នា។
នាបណ្តាញសង្គម របស់ តារាសាច់ស រូបនេះ បានផុស និងសរសេរថា «បងទៅចោលអូននិងកូនរហូតហើយ ពិតជាលឿនពេកហើយបង ទើបតែខលមកប្រពន្ធហើយកូនសោះ បងអើយបង បើមានជាតិក្រោយពិតសូមកុំអោយបងអភ័ព្វដូចជាតិនេះទៀត »។ បញ្ហាពិបាកទទួលយកនេះធ្វើអោយ មានអ្នកខមមិនសួរនាំ ដើនហេតុអ្វីបង្កអោយ ស្វាមី លាចាកលោកលឿន ហើយខ្លះចូលរួមរំលែកទុក្ខ ចំពោះទេព កញ្ញា ដែលពិបាកទទួលយកភ្លាមៗ ខណៈនៅជើងមេឃម្នាក់ម្ខាង។