ដោយ៖ ឧត្តម
អ្នកស្រី អម្ពរ ទេវី ដែលកំពុងរស់នៅ លើទឹកដី អាមេរិក និងសាងអនាគត ប្រកបដោយ សុខសុភមង្គល អស់ជាច្រើនឆ្នាំ នាខែកក្កដា ចុងខែ នៃឆ្នាំ២០២៣នេះ កំពុងមានវិបត្តិជួបដោយទុក្ខ ព្រោះបាត់បង់ម្តាយបង្កើតដែល គោរពស្រឡាញ់ បំផុត។ នេះជាមរណៈកាលមួយដែល អ្នកស្រីពិបាកទទួលយក ព្រោះធ្លាប់រួមរស់ជុំគ្នា ច្រើនឆ្នាំ មានអនុស្សារាប់មិនអស់។
នៅពេលអ្នកស្រី បានដាក់និងដូរ ប្រូហ្វែល កាន់ទុក្ខ អ្នកម្តាយ ហោ សុខា សិល្បករ និង មិត្តភក្តិចាស់ថ្មី ជាច្រើន រួមសម្តែងដោយភាពសោកស្តាយ ដល់អ្នកស្រី អម្ពរ ទេវី ដែលជួបរឿងពិបាកកាត់ចិត្តមកទុំនិងខ្លួន។ ម្នាក់ៗបានត្រឹមអោយ អ្នកនាងទប់ចិត្ត និងកាត់ចិត្តតែប៉ុណ្ណោះ។ យ៉ាងណានេះជា រឿងសត្វលោក មានបែកមានជួប អ្វីដែលត្រូវ ពេលមានជីវិត ត្រូវចេះស្រឡាញ់គេ សាងតែអំពើល្អក្នុងសង្គម។
នេះជាការបាត់បង់ បន្តទៀតរបស់សាច់ញាតិ តារាល្បី ដែលមុននេះ តារារលកក្រោយទេព កញ្ញា. ទើបបាត់បង់ស្វាមី។ ចំពោះ អម្ពរ ទេវី តាមគម្រោង ត្រូវមកកម្ពុជាក្នុងចុងឆ្នាំ២០២៣ខាងមុខ ដើម្បីថតរឿង បុរាណអោយលោកហ្វៃ សំអាង នៃរឿង «អប្សរាមហាអង្គរ»។ មិនដឹងថា អ្នកស្រី ផ្លាស់ប្តូរគម្រោងមកស្រុកឬយ៉ាងណា បើជួបទុក្ខបាត់បង់ម្តាយបែបនេះ។