កាលពីថ្ងៃទី 30 ខែកក្កដាឆ្នាំ 2023 មុននេះអ្នកនាង ទឹម រដ្ឋា តារាសម្តែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងសិល្បៈបានធ្វើកម្មវិធីបុណ្យគម្រប់ខួប 3ឆ្នាំជូនដល់អ្នកម្ដាយជាទីស្រឡាញ់យ៉ាងអធិកអធមនៅគេហដ្ឋានរបស់អ្នកនាងផ្ទាល់តែម្ដងដែលមានទីតាំស្ថិតនៅ បុរី ឌឹ មេគង្គរ៉ូយ៉ាល។ អ្វីដែលគួរឱ្យកត់សម្គាល់នោះឃើញថាវត្តមានសិល្បកតសិល្បៈការិនីចាស់ថ្មីល្បីឈ្មោះ និង អ្នកមានមុខមាត់នៅក្នុងបណ្ដាញសង្គមជាច្រើនចូលរួមផងដែរ។
នៅក្នុងកម្មវិធីនោះផងដែរឃើញថាអ្នកនាង ទឹម រដ្ឋា និងស្វាមីបានបីកូនស្រីមួយដ៏ស្អាតចាំស្វាគមន៍ភ្ញៀវកិត្តិយសដែលបានចូលរួម ហើយអ្នកនាងបានសម្ដែងអារម្មណ៍រំភើបនិងរីករាយខ្លាំងមែនទែននៅពេលអ្នកសិល្បៈរួមអាជីពបានផ្ដល់កិត្តិយសយ៉ាងស្រសាក់ស្រស្រាំចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប 3ឆ្នាំអ្នកម្ដាយរបស់នាង។ អ្នកនាងបន្តទៀតថាមូលហេតុដែលអ្នកនាង និង ក្រុមគ្រួសារសម្រេចចិត្តធ្វើកម្មវិធីបុណ្យគម្រប់ខួប 3ឆ្នាំជូនដល់អ្នកម្ដាយនេះដោយសារតែចង់ធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់អ្នកម្ដាយជាទីស្រលាញ់ និង មានក្តីនឹករលឹកជាខ្លាំងដែលអ្នកម្ដាយធ្លាប់តែនៅជិតខ្លួន ធ្លាប់ផ្ដល់កម្លាំងចិត្តដល់ខ្លួននៅពេលដែលអ្នកនាងមានអារម្មណ៍ពិបាកចិត្ត ប៉ុន្តែពេលនេះអ្នកម្តាយលោកលែងមានវត្តមានទៀតហើយ លាគ្មានថ្ងៃវិលត្រឡប់មកវិញ។
ទោះបីជាអ្នកម្ដាយរបស់នាងបានលាចាកលោកអស់រយៈពេល 3 ឆ្នាំទៅហើយក៏ពិតមែន ប៉ុន្តែអ្នកនាង ទឹម រដ្ឋា នៅតែមិនទាន់កាត់ចិត្តបាន 100% ប៉ុន្មានទេឲ្យតែមានអ្នកសិល្បៈ និង មិត្តភក្ក្រ័ស្និតស្នាលសួរទាក់ទងជាមួយនឹងអ្នកម្ដាយ អ្នកនាងតែងតែមានអារម្មណ៍រំជួលចិត្តទុបទឹកភ្នែកមិនបាន។ហើយអ្នកនាងតែងតែនិយាយបន្លប់ដើម្បីកុំឱ្យអារម្មណ៍ថានឹកស្រណោះដល់អ្នកម្ដាយក៏ដូចជាដើម្បីកុំឲ្យអ្នកម្ដាយដែលលាចាកលោកគាត់ មានអារម្មណ៍ អាឡោះអាល័យ ខ្វាយខ្វល់ ដល់អ្នកនាង និងប្អូនៗដែលនៅក្នុងបន្ទុកក៏ដូចជា លោកប៉ា ជាទីស្រលាញ់របស់នាងផងដែរ។