ដោយ៖ ឧត្តម
កាប្រកួតចម្រៀងលំដាប់ពិភពលោកកម្មវិធី Cambodian idol junior រដូវកាលទី៣ របស់ប្អូនៗ កុមារ បានស្វែងរកឃើញជើងខ្លាំង៤ រូបចុងក្រោយហើយ បន្ទាប់ពីធ្វើការប្រកួតនៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៣កន្លងទៅ។ ក្នុងចំណោម កុមារាកុមារីកំពូលទាំង៤ គឺក្នុងនោះ កុមារាឃ្យូត វាសនា ធិណារាជ ត្រូវបានគេវិនិឆ្ឆ័យថាអាច និងមានឱកាសឡើងកាន់ពាន នាចុងសហ្តាហ៍ក្រោយមិនខាន។

បេក្ខជន កំពូលទាំង៤ ដែលឆ្លងផុតដល់ជុំចុងក្រោយឃើញថា ម្នាក់ៗមានទឹកដមសំឡេង មួយបែបៗម្នាក់។ក្នុងនោះ រួមមាន កុមារា វាសនា ធិណារាជ កុមារា សឹម ច័ន្ទរត្ន័ កុមារា ញឹក កូវីត និង កុមារី សំ លីដា។ មកទល់ចំនុចនេះ ធិណារាជ ទំនងមានឱកាសលើកពាន បើយោងលើ ការពេញចិត្ត របស់ទស្សនិកជន និងការផ្ញើសា។ រាជពេញនិយមរបស់អ្នកតាមដាន និងលេងបណ្តាញសង្គម ដោយអ្នកណាៗក៍ចូលចិត្ត និងយល់ថាក្មេងប្រុសម្នាក់នេះ ចេះបថបែន ការច្រៀងនិងរមែងធ្វើបានល្អ ពេលប្រឡង។

សូម្បីតែគណៈកម្មាការ ក៏សរសើរថាឆ្លាត ហើយក៏យល់ថាក្មេងជាងគេមែនតែ រវៀសរវៃជាងគេ ទោះសំឡេងនៅក្មេងខ្ចី។ ទោះជាយ៉ាងណា គេនៅតែរង់ចាំបន្តទៀត នៅថ្ងៃសៅរ៍ក្រោយថា ៤រូបដែលជាជើងខ្លាំង ប៉ែងគេឯងអោយដួលអស់នោះ មួយណាលើកពានពិតប្រាកដ។

<img src="https://postnewscambodia.com/wp-content/uploads/sites/2/2023/07/postnewscambodia.com-kh71.com-2023-07-30_21-05-10_565663.jpg" alt="" width="1280" height="1280" class="alignnone size-medium wp-image-59179"

LEAVE A REPLY

Please enter your comment!
Please enter your name here