គ្រូបង្វឹកដើរម៉ូដ និង ជាអ្នកឌីហ្សាញ លោក Oliva Kong កំពុងបង្ហាញនូវមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីលោកទទួលបានឱកាសដឹកនាំតារាម៉ូដែលពីប្រទេសកម្ពុជា រហូតដល់២៦រូប ដើម្បីបង្ហាញខ្លួន នៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ Fashion Show ដ៏ធំ នៅប្រទេសវៀតណាម ដែលនាងធ្វើឡើងនៅថ្ងៃទី៥ សីហា នេះ។

លោកថា តារាបង្ហាញម៉ូដកម្ពុជាទាំង26រូប គឺមានចម្រុះទាំងកូនក្មេង និង មនុស្សពេញ័យ ដោយក្នុងចំណោមបុរសតែ៣នាក់នោះ គឺសុទ្ធតែត្រូវបានជ្រើសដោយការប្រកួតប្រជែង និង បង្វឹកជាមុនទាំងអស់។ លោកថា នេះគឺមោទនភាពដ៏ធំ ដែលលោកអាចក្លាយជាអ្នកដឹកនាំតារាម៉ូដែលតំណាងឲ្យកម្ពុជា ដើម្បីទៅដើរបង្ហាញម៉ូដសម្រាប់ម៉ាក់ប្រ៊េនសំលៀកបំពាក់ KALKIN The Royalty Collection 2023-2024 នៅសារមន្ទីជាតិទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៣។

លោក និង តារាម៉ូដែល បានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការចេញដំណើរនារសៀលថ្ងៃទី៣ សីហា នៅពេលានយន្តហោះ ហើយលោកក៏រំពឹងថា តារាម៉ូដែលកម្ពុជា នឹងលេចធ្លោខ្លាំង ជាមួយនឹងឈុតដែលបានសម្រិតសម្រាំងទាំងអស់នោះផងដែរ៕



LEAVE A REPLY

Please enter your comment!
Please enter your name here