ដោយ៖ ផ្កាយ សំណាង
កាន់តែបង្អកអោយមានបរិយាកាសកញ្ជ្រោល នាថ្ងៃទី៥ ខែសីហា ឆ្នាំ2023នេះទៀតហើយដោយសារតែកម្មវិធីពិតជាមានមហាកិត្តិយស បានទ្រង់ព្រះនាងតូច ជេនណា បានផ្តល់កិត្តិយសជាខ្លាំង ជាតារាកិត្តិយស អាចឡើងបំពាក់ឈៀងដល់ ម្ចាស់ជ័យលាភីទៀតផង។ ភាពពិសេសនេះហើយ បានបង្កអោយកម្មវិធី កាន់តែមានភាពអស្ចារ្យថែមមួយកម្រិតទៀត។

Miss Preteen International Cambodia 2023 បានពុះកញ្ជ្រោល មិនធម្មតាឡើយព្រោះ យុវតីកម្ពុជាជាច្រើន ដែលជា បេក្ខភាពឃើញថា មានការបង្ហាញសមត្ថភាពខ្លាំងៗ ហើយមានទាំង អ្នកលេចធ្លោ ក្នុងសិល្បៈមកប្រកួតដែរ។ តួយ៉ាង ណាន ណាន កូនស្រីអ្នកនាង អុីត និង នាងតូច ល្អហួស ក៏មានមុខប្រឡង ប្រកបដោយភាពជឿជាក់ផងដែរ។ ទោះយ៉ាងណា ការប្រកួត និងវែកអោយឃើញហើយ ថារាត្រីថ្ងៃទី៥ សីហា ខាងមុខនេះ យុវតីស្អាតម្នាក់ណា ឆក់យកចិត្តមហាជននិង គណៈកម្មាការបានក្លាយជាអ្នកជាប់ពាន និងលើកមកុដ។ ឯមហាជន ក៏រង់ចាំមើលការប្រកាសលទ្ធផល ថាតើម្ចាស់ជ័យលាភីបានទៅលើអ្នកណា ឬល្អហួសពិតជាសមលើក មកុដដូចអ្នកសន្និដ្ឋានបានឬបែបណា។

LEAVE A REPLY

Please enter your comment!
Please enter your name here