លោកវ៉ន សិលា Mister Supranational Cambodia 2023 បានត្រូវ អ្នកគ្រប់គ្រង ដៅការងារសំខាន់មួយ ពេលដឹងថា មានសំឡេងអាចប្រើការបាន។ នេះជាការងារថ្មីចែស​ ទេីបបកពីកេសណាពុកម៉ែបងប្អូន ដែលកម្លោះឯករូបនេះ គួរយកចិត្តទុកដាក់ហើយ និងប្រើទេពកោសល្យងាយស្រួលឆក់យក តំណែងថ្មីមួយទៀតពង្រីកការងារ។

វ៉ន សិលា បាននិយាយដោយសំដីមុតៗ នៅក្នុងកម្មវិធី ប្រកួតបវរកញ្ញាចក្រវាឡ ហើយលោកក៏ត្រូវបាន មហាជនលើកឡើងថា គឺមានសំឡេងល្អហើយគួរតែ មានការហ្វឹកហាត់បន្តពីគ្រូជំនាញទើប អាចលៃលកអនាគតមាន តម្រុយហក់ឡើង ផ្នែកពិធីករ។ យ៉ាងការបង្ហាញសមត្ថភាពនៅលើ វេទិកា ប្រកួត បវរកញ្ញាលលើកដំបូង របស់សិលា ទទួលបានការយល់ថា មានការយល់សាច់ការច្រើន និយាយមិនសូវខុសច្រើនឡើយ។

ស្របពេលជាមួយគ្នានេះ លោក សិលា ត្រូវបន្តរៀនសូត្រការងារ បន្ថែមទៀត ព្រោះ នៅមានការឡើងបង្ហាញ វគ្គប្រកួតច្រើនតង់ទៀត ដែលលោកសិលា ជាអ្នកដំណើរការកម្មវិធី ជាមួយដៃគូ។ ដូចនេះ ជាការដកពិសោធន៍មួយ ល្បងតិចនិច តួឯកនេះថា សមជាម្ចាស់ពាន ដែលពូកែលើសគេដែរឬយ៉ាងណា។

ការប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា ២០២៣ កំពុងដំណើរការ ហើយការប្រកួតនៃខែសីហានេះ គឺឡើងកម្តៅ និងរកបានម្ចាស់មកុដនៅខែកញ្ញាដើមខែតែម្តង មិនដឹងថាបានលើអ្នកណានោះទេជានារីវ័យឆ្លាត។

LEAVE A REPLY

Please enter your comment!
Please enter your name here