ដោយ ៖ ផ្កាយ សំណាង
កញ្ញា ចន សុទីម៉ា ដែលបានមកប្រកួតសាជាថ្មីម្តងទៀត នៅក្នុងកម្មវិធី ប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២៣ ឃើញថាកំពុង ប្រទាញបានការទាក់ទាញបណ្តើរៗហើយ បើទោះបីជាកម្មវិធី ទើបបង្ហាញវត្តមានម្តងប៉ុណ្ណោះ។ ពេលនេះ សុទីម៉ា បានក្លាយជាទិសដៅ ដែលគេកំពុងតាមឃ្លាំមើល ជាខ្លាំង។

ចន សុទីម៉ា បានចង្ហាញរូបថតថ្មីៗឃើញថា មានការទាក់ចិត្តតែម្តង នាងតែងខ្លួនពិតជាស្រស់ស្អាតខ្លាំង តែសម្លៀកបំពាក់ស៊ិចសុី និង ការលេងទឹកមុខ ក៏ចេញមកឃើញថាសម។ សុទីម៉ា បានក្លាយជាដៃគូ ប្រជែងជាមួយ សៃ ហ្វុន ដែលជាបវរកញ្ញាភេទទី៣។ អ្នកទាំង២ គេតាមមើលមិនចាញ់គ្នាឡើយ។ ខ្លះថាសៃហ្វុនឈ្នះមកុដ ខណៈហ្វេនគាំទ្រ សុទីម៉ា យល់ថានាងសមពិតប្រាកដឆ្នាំ២០២៣។ ទោះមានហេតុផល បែបណាមានតែការ ឡើងសម្តែងលើឆាក ដើម្បីអោយគេវែកញែក ក៏ដូចជាចំណេះដឹងពិតប្រាកដ ដែលយល់ការងារ និងរហ័សរហួន។

LEAVE A REPLY

Please enter your comment!
Please enter your name here